(ប៉ារីស)៖ ​នាយករដ្ឋមន្ត្រីបារាំង លោក Manuel Vall បានបញ្ជាក់ថា បារាំងបានចេញប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសចំនួន ​២០០០លើកមកហើយ ចាប់តាំងពីការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន បន្ទាប់ពីមានការវាយប្រហារដោយភេវរករនៅទីក្រុងប៉ារីស កាលពីខែវិច្ឆកាកន្លងទៅនេះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ ភ្នាក់ងារសារព័ត៌មាន Business Insider ចេញផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥នេះ។

លោក Valls បានបញ្ជាក់ថា តាមរយៈការវាយប្រហារនេះ អាជ្ញាធរប៉ូលីស រឹបអូសបានអាវុធ ៣២០គ្រឿង ក្នុងនោះមាន ៣០គ្រឿងជាអាវុធសម្រាប់ធ្វើសង្គ្រាម។ ហើយជាលទ្ធផលមនុស្សចំនួន​២ ១០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំង ព្រមទាំងបានដាក់ពាក្យបណ្តឹងចំនួន ​២៥០ករណី។

នាយករដ្ឋមន្ត្រីរូបនេះក៏បានបញ្ជាក់ផងដែរថា បើទោះបីជាបច្ចុប្បន្នប្រទេសបារំាង នៅតែបន្តស្ថិតនៅក្នុងការប្រុងប្រយ័ត្នក្តី តែការពិតពួកឧទ្ទាមដែលបង្កការវាយប្រហារនៅទីក្រុងប៉ារីស ត្រូវបាន​បង្ក្រាបរួចទៅហើយ ៕