(ភ្នំពេញ)៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) បានធ្វើការដាក់តាំងបង្ហាញនូវគ្រឿងចក្រថ្មី AMANN ម៉ូឌែល ARS 122 ក្នុងគោលបំណងបង្ហាញពីសមត្ថភាពខ្លាំង ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ ក្នុងការធ្វើផ្លូវថ្នល់នៅកម្ពុជា ឲ្យកាន់តែមានភាពឆាប់រហ័ស និងសមស្របតាមស្តង់ដារបច្ចេកទេស ដើម្បីឲ្យមានគុណភាពកាន់តែប្រសើរឡើង តាមប្រសាសន៍ថា្នក់ដឹកនាំ នៃរដ្ឋាភិបាលកម្ពុជា។
កញ្ញា អ៊ឹង មុយហ្គេច ដែលជាប្រធានប្រតិបត្តិការ (ផ្នែកលក់ និងសេវាកម្ម) នៃក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានបន្តឲ្យដឹងទៀតថា គ្រឿងចក្រម៉ូឌែល ARS 122 ជាប្រភេទរូឡូកិនបង្ហាប់ដី ក្នុងដំណាក់កាលធ្វើផ្លូវទី១ លើសពីនេះទៅទៀត រូឡូម៉ូឌែលនេះ មានទម្ងន់ត្រឹមតែ១២តោនប៉ុណ្ណោះ ប៉ុន្តែមានកំលាំងញ៉ាក់រហូត ទៅដល់ជិត៤០តោនឯណោះ ដែលជាការងាយស្រួលដល់ការបង្ហាប់ដី ឲ្យមានភាពណែនល្អ ហើយវាមាននូវប្រព័ន្ធសន្សំសំចៃប្រេង ដែលធ្វើឲ្យមានការកាត់បន្ថយការចំណាយច្រើនផងដែរ។
កញ្ញាបានបញ្ជាក់ទៀតថា គ្រឿងចក្រនេះ ជាផលិតផលដែលកំពុងពេញនិយម និងមានទីតាំងផលិតនៅបីប្រទេសធំគឺ ប្រទេសឆេក អាឡឺម៉ង់ និងស្វីស នៅក្នុងទីផ្សារនៃទ្វីប អឺរ៉ុប។ ទាំងនេះហើយ ជាមូលហេតុចម្បងដែលធ្វើឲ្យក្រុមហ៊ុននាំចូលគ្រឿងចក្រនេះមកកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា មាននាំចូលគ្រឿងចក្រ ដែលមានស្លាកសញ្ញាល្បីៗដូចជា Doosan, Everdigm, និង Sany ដែលជួយសម្រួលក្នុងការអភិវឌ្ឍន៍ វិស័យសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នានាជាច្រើនទៀត ពីព្រោះវិស័យទាំងនេះដូចជាសរសៃរឈាម ក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
សូមបញ្ជាក់ថា ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា គឺជាក្រុមហ៊ុន នាំចូលគ្រឿងចក្រធុនធ្ងន់មុនគេនៅកម្ពុជា ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន ដែលបានមកទិញគ្រឿងចក្រយកទៅប្រើប្រាស់។
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា មានទីតាំងនូវ អគារលេខ 239H ផ្លូវជាតិលេខ6A សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងនោះសំរាប់អតិថិជន
ដែលមានចំណាប់អារម្មណ៍ចង់ទិញនៅគ្រឿងចក្រធុនធ្ងន់ គ្រប់ប្រភេទ អាចទំនាក់ទំនងសាកសួរព័ត៌មា នបានតាមរយៈលេខទំនាក់ទំនង 081 513 513 , 017 713 713 , 087 813 813៕