(ភ្នំពេញ)៖ ឱកាសពិសេស សម្រាប់ពលរដ្ឋកម្ពុជាយើង ក្នុងការស្វែងយល់ពីវិស័យអចលនទ្រព្យនៅជុំវិញពិភពលោក ក្នុងវេទិកាអចលនទ្រព្យដ៏ធំប្រចាំឆ្នាំ ពិព័រណ៍អចលលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្ដទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៤-០៥ ខែតុលា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារណាហ្គាវើល ចាប់ផ្ដើមពី១០ព្រឹក ដល់ម៉ោង ៦ល្ងាច។

ចូលរួមដោយសេរីរយៈពីរថ្ងៃនេះ ដើម្បីទិញអចលនទ្រព្យ ដើរមើលគម្រោងណាមួយដែលល្អជាងគេ និងស្វែងយល់ពីគម្រោងធំៗជាង ៦០គម្រោង និងក្រុមហ៊ុនផ្សេងៗទៀត ជាមួយការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសៗជាច្រើន។ អ្វីដែលសំខាន់មួយទៀតគឺការចូលរួមស្តាប់អ្នកជំនាញ ធ្វើបទបង្ហាញពីឱកាស សក្តានុពល តំបន់វិនិយោគ និងគន្លឹះល្អៗដើម្បីអាចវិនិយោគដោយជោគជ័យក្នុងវិស័យអចលនទ្រព្យ។

ប្រសិនបើអ្នកចង់ទិញផ្ទះ ជាមួយនឹងជម្រើសដ៏ច្រើន អ្នកគួរចូលរួមជាមួយពិព័រណ៍អចលនទ្រព្យកម្ពុជឆ្នាំ២០១៩ នៅថ្ងៃស្អែកនេះ!

ពិព័រណ៍លំនៅឋានកម្ពុជា គឺជាវេទិកាតាំងបង្ហាញគម្រោងអចលនទ្រព្យគ្រប់បែបយ៉ាង មកពីទូទាំងប្រទេសកម្ពុជា ក្នុងនោះរាប់ចាប់ពីគម្រោងបុរី ខុនដូ អាផាតមេន ដីឡូតិ៍ និងអចលនទ្រព្យបែបអាជីវកម្ម ជាមួយនឹងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យធំៗជាច្រើនគម្រោង។

ទោះបីមិនទាន់ទិញផ្ទះក៏ដោយ តែអ្នកគួរទៅមើលក៏ល្អដែរ ដោយសារនេះជាឱកាសដែលមានតែម្តងក្នងមួយឆ្នាំ។ ចំណាយពេលចុងសប្តាហ៍ដើរមើលផ្ទះល្អៗនៅក្នុងពិព័រណ៍ពីរថ្ងៃ អ្នកនឹងទទួលបានចំណេះដឹង និងដឹងពីជម្រើសលំនៅដ្ឋានកាន់តែច្រើនទៅពេលអនាគត។
តារាងកាលវិភាគកម្មវិធី និងការចូលរួមធ្វើបទបង្ហាញរបស់វាគ្មិនជំនាញក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជា២០១៩ នេះ។

ឱកាសល្អមកដល់ហើយ! ឆ្លៀតពេលចូលរួមក្នុងពិព័រណ៍ និងសិក្ខាសាលាឥតគិតថ្លៃរបស់យើង នៅឯពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩។ កុំភ្លេចចូលរួមក្នុងពិព័រណ៍ដ៏ធំនេះ ពិសេសកុំភ្លេចប្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដែលចង់ទិញលំនៅឋានឲ្យមកស្វែងរកជម្រើសលំនៅឋានល្អៗនៅក្នុងពិព័រណ៍ដ៏ធំប្រចាំឆ្នាំនេះ។

ជាពិសស ស្វែងយល់ពីវិស័យអចលនទ្រព្យ ពីអ្នកជំនាញជាច្រើនរូប ដែលនឹងមកចែករំលែកបទពិសោធន៍នៅក្នុងសិក្ខាសាលានេះ៕