(ភ្នំពេញ)៖ លោក មាស ហួន ទីប្រឹក្សារាជរដ្ឋាភិបាល បានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ៨៤ឆ្នាំ នៅម៉ោង៤ទៀបភ្លឺ ថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩នេះ។

បច្ចុប្បន្នសពតម្កល់ធ្វើបុណ្យ នៅគេហដ្ឋានផ្ទះលេខ ៤៦៤ ផ្លូវ៣៩០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ដំណឹងនេះ ចាត់ទុកជាការអញ្ជើញលោក លោកស្រី ដែលស្គាល់លោក មាស ហួន ចូលរួមបុណ្យសព ដែលកំពុងប្រារព្ធធ្វើបុណ្យតាមប្រពៃណី៕