(ភ្នំពេញ)៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលត្រូវជាកូនបង្កើត តំណាងក្រុមគ្រួសារនៃសពឧបាសិកា លឹម ម៉េងហួយ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ បានចេញលិខិតថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការ លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តទាំងអស់ ដែលបានចំណាយពេលវេលា អញ្ជើញចូលរួមរំលែកទុក្ខគ្រួសារលោក។

លោក ប៊ុន ហុន សូមជូនពរថ្នាក់ដឹកនាំ មន្ដ្រីរាជការ លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តទាំងអស់ ជួបតែសេចក្តីសុខ និងពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។

គួររំលឹកថា ឧបាសិកា លឹម ម៉េងហួយ ត្រូវជាម្តាយបង្កើតរបស់លោក ប៊ុន ហុន បានទទួលមរណភាព កាលពីថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២៖៣៥នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ៕