(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) ដែលជាក្រុមហ៊ុនចែកចាយផលិតផលអេឡិកត្រូនិកជាច្រើនប្រភេទ និងផ្តល់ដំណោះស្រាយនានា អំពីព័ត៌មានវិទ្យាឈានមុខគេនៅកម្ពុជា សហការជាមួយក្រុមហ៊ុន Dell EMC បានរៀបចំនូវព្រឹត្តិការណ៍មួយ ដែលមានឈ្មោះថា «Dell EMC and VMWare Better Together Solution» ក្រោមប្រធានបទ «Better Together Welcoming and Introduction of DELLEMC & VMWare»។
ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបណ្ដុះបណ្ដាល អំពីផលិតផល និងបច្ចេកវិទ្យាថ្មីៗ របស់ Dell EMC និង vmware ដែលផ្ដោតទៅលើការប្រើប្រាស់រួមគ្នា រវាងផលិតផល Dell និង VMWare សម្រាប់ដំណើរការ និងការពារប្រព័ន្ធ Cloud ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់បំផុត។ ព្រឹត្តិការណ៍នេះ បានរៀបចំធ្វើឡើង នៅសណ្ឋាគារ កាំបូឌីយ៉ាណា ដែលបើកកម្មវិធីដោយ លោក ញ៉េប ចន្ថា ប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។
Dell EMC និង vmware ស្ថិតនៅក្រោមក្រុមហ៊ុនតែមួយ ដែលមានឈ្មោះថា Dell Technology រួមគ្នាបង្កើននូវសមត្ថភាពក្នុងការច្នៃប្រឌិតថ្មី ហើយត្រូវបានអតិថិជន នៅទូទាំងពិភពលោកជឿជាក់ និងទុកចិត្តក្នុងការផ្ដល់ នូវដំណោះស្រាយ និងសេវាកម្មបច្ចេកវិទ្យាព័ត៌មាន ដែលរាប់ចាប់តាំងពីហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា និងសូហ្វវែរទៅកាន់ឧបករណ៍នានា និងនាំអតិថិជនទៅកាន់ការវិវត្តនៃសសរស្ដម្ភទាំង៤ ដែលរួមមានព័ត៌មានវិទ្យា វិស័យពលកម្ម វិស័យឌីជីថល និងប្រព័ន្ធសន្តិសុខសុវត្ថិភាព។ ចំនុចសំខាន់ក្នុងចំណោមគន្លឹះសំខាន់ៗ នៃ Better Together Solution គឺ ហេដ្ឋារចនាសម្ព័ន្ធ Cloud និង លំហការងារឌីជីថល។
* Fastest and safest path to Multi-cloud with VCF on VxRail៖ នៅសម័យ Multi-cloud ដែលនាំមកនូវបណ្ដុំថ្មីៗ នៃការប្រឈមនានា ក្នុងនោះនិន្នាការឧស្សាហកម្ម និងការពិនិត្យបញ្ហាប្រឈមលើប្រព័ន្ធ Multi-cloud ត្រូវបានលើកយកមកពិភាក្សា និងចែករំលែកយុទ្ធសាស្ត្រពីក្រុមហ៊ុន Dell Technologies និង VMWare ដែលអាចជួយឱ្យអតិថិជនទទួលដំណោះស្រាយពីការប្រឈមនានា និងយល់ដឹងពីរបៀបបង្កើត ប្រព័ន្ធដំណើរការ Multi-cloud និង Hybrid cloud ជាមួយហានិភ័យតិចបំផុត និងចំណេញពេលវេលា។
* Unified Workspace by Workspace One៖ លំហការងារឌីជីថល គឺជាការផ្លាស់ប្ដូរនៃ សេវាកម្មអ្នកប្រើប្រាស់ (End-User Services)ត្រូវបានចែកចាយតាមប្រព័ន្ធព័ត៌មានវិទ្យា។ ដូច្នេះ អ្នកអាចបញ្ជូនកម្មវិធីនានា និងទិន្នន័យបុគ្គលិក ដែលត្រូវឆ្លងកាត់ឧបករណ៍ផ្សេងៗគ្នាបានយ៉ាងងាយស្រួល។ គុណសម្បត្តិនៃបច្ចេកវិទ្យាគ្រប់គ្រងប្រព័ន្ធ Cloud-Based ផ្ដល់នូវដំណោះស្រាយលំហការងារឌីជីថល បទពិសោធន៍ out-of-box ដែលត្រួតពិនិត្យរាល់ទម្រង់ ទីតាំង និងកម្មសិទ្ធិភាពនៃឧបករណ៍។
ឆ្លៀតក្នុងឱកាសនេះផងដែរ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន ក៏សូមថ្លែងអំណរគុណដល់ អតិថិជនទាំងអស់ ដែលតែងតែគាំទ្រដល់ក្រុមហ៊ុនកន្លងមក ហើយសន្យាថា និង ខិតខំប្រឹងប្រែងពង្រឹង គុណភាព និងសេវាកម្ម របស់ខ្លួនជាបន្តទៀត ជូនដល់អតិថិជនទាំងអស់។
សូមជម្រាបថា ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន មានផលិតផលជាច្រើនប្រភេទដូចជា៖ DELL EMC, APC, Targus, Synology, Lenovo, Razer, DxRacer, Sony Projector, Sony Pro Bravia, Fuji Xerox, Transcend, SonicWALL, Trendnet, Link basic, Aerohive, Bitdefender ហើយផលិតផលបច្ចេកវិទ្យាដ៏ទៃៗទៀតជាច្រើន និងជាក្រុមហ៊ុន ផ្តល់នូវដំណោះស្រាយនានា ពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាដែលមាន គុណភាពល្អ តំលៃសមរម្យ និង សេវាកម្មរហ័ស៕