(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធភោជនីយដ្ឋាន Uraetei BBQ Japan សាខាទី២ ស្ថិតក្នុងខណ្ឌទួលគោក ( #28 Street 337, Sangkat Boeung Kak I , khan toul kork, Phnom Penh ) ប្រកបដោយបរិយាកាសសប្បាយរីករាយ និងអធិកអធមក្រៃលែង។

ពីធីសម្ពោធនេះ បានធ្វើឡើងនៅថ្ងៃសៅរ៍ទី២៦ ខែតុលា ឆ្នាំ២០១៩។

ភោជនីយដ្ឋាន Uraetei BBQ Japan មានកន្លែងអង្គុយពិសាអាហាប្រកបដោយ សោភណ្ឌភាព ផាសុភាព និងមានអនាម័យល្អ ព្រមទាំងមានចំណតរថយន្តផ្ទាល់ខ្លួន គ្រប់គ្រាន់ និងទីធ្លាបដិសណ្ឋារកិច្ចប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ថាសាខាទី១ ស្ថិតក្នុងខណ្ឌចំការមន ( #5 Street 360,Boeung Keng Kang,1 Quarter,Chamkar Mon Districth, Phnom Penh )។

លោកឧកញ៉ា ស៊ន សុខណា និងអ្នកវិនិយោគជប៉ុន បានដាក់ដំណើរការភោជនីយដ្ឋាន (Uraetei BBQ Japan) ពីរកន្លែងរួចហើយ និងកំពុងរៀបចំដំណើរការភោជនីយដ្ឋានប្រភេទនេះ ចំនួនបីកន្លែងទៀតក្នុងពេលឆាប់ខាងមុខនេះ៕