(កំពង់ឆ្នាំង)៖ កូនឈើប្រមាណ ៥០០ដើម ត្រូវបានលោក ស៊ូម សារឿន ប្រធានសមាគមសីហ៍ រួមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារក្រុមរាជសីហ៍ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះដាំ នៅវត្តច្រកស្តេច និងបានប្រគេនថវិកាជូនដល់គណៈកម្មការវត្តច្រកស្តេច ព្រមទាំងផ្តល់សម្ភារសិក្សាគ្រឿង ឧបភោគ បរិភោគ និងថវិកាជូនដល់សាលា បឋមសិក្សាច្រកស្តេច ស្ថិតក្នុងភូមិច្រកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។

ប្រធានសមាគមរាជសីហ៍ បានលើកឡើងថា ការដាំដើមឈើមានសារសំខាន់ណាស់ក្នុការចូលរួមថែរក្សាបរិស្ថាន។ លោកបានប្រៀបធៀបដើមឈើមួយដើមស្មើនឹងជីវិតមួយ និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ និងផ្នែកដែលពាក់ព័ន្ធទាំងអស់ ចូលរួមថែរក្សាបរិស្ថាន និងដាំដើមឈើទាំងអស់គ្នា។

លោកបានឲ្យដឹងថា សមាគមរាជសីហ៍ ថ្នាក់ដឹកនាំ និងក្រុមការងាររាជសីហ៍ទាំងអស់តែងតែយកថ្ងៃឈប់សំរាក ចូលរួមក្នុងការងារមនុស្សធម៌ និងការងារសង្គម រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការចុះជួយប្រជាពលរដ្ឋ ដល់មូលដ្ឋានផ្ទាល់។ លោកបានបន្តទៀតថា អំណោយនេះមានចំនួនតិចតួចក៏ពិតមែន ក៏ប៉ុន្តែបានស្ដែងចេញពីទឹកចិត្តសប្បុរសធម៌ចូលរួមចំណែក និងការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំ និងក្រុការងាររាជសីហ៍ ព្រមទាំងសប្បុរសជនផងដែរ។

ប្រធានក្រុមរាជសីហ៍ បានថ្លែងអំណរគុណចំពោះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលផ្តល់ការសម្របសម្រួល បង្កអោយមានកម្មវិធីនេះរលូនផងដែរ។

លោក យី ផេង មេឃុំពាម តំណាងឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណដល់ក្រុមការងាររាជសីហ៍ដែលបានយកចិត្តទុកដាក់ ដល់បរិស្ថានក្នុងឃុំពិសេសក្នុងបរិវេនវត្តច្រកស្តេច ដោយបានយកកូនឈើប្រណិតៗមកដាំនៅទីអារាមនេះ និងបានជួយឧបឋម សម្ភារ និងថវិកាជូនដល់វត្ត សាលារៀន និងសាលាឃុំផងដែរ។

បន្ទាប់ពីសំណេះសំណាលចប់ ប្រធានសមាគមន៍រាជសីហ៍បាននប្រគេនស៊ីម៉ង់តិ៍៥តោន និងបច្ច័យ១លានរៀល ដល់គណកម្មាធិកាវត្តច្រស្តេចដើម្បីសមិទ្ធិផលនានា ជាមួយគ្នានោះកបានឧបត្ថម្ភ ដីជួសជុលផ្លូវលំក្នុងភូមច្រកកូវចំនួន៥០ឡាន ស្មើ១២៥០០០០រៀល យាយជីតាជី៤៣នាក់ថវិកា១ម៉ឺនរៀល ចំពោះសិស្សានុសិស្ស ចូរួមដាំកូនឈើចំនួន១០៦នាក់ទទួលបានកាបូបស្ពាយ០១ សៀវភៅ២ដើម ប៊ិច២ដើម ខ្មៅដៃ២ដើម បន្ទាត់១ នុំមួយកញ្ចប់ និងថវិការ៥០០០រៀល លោកគ្រូអ្នកគ្រូចំនួន១២នាក់ថវិកា២ម៉ឺនរៀល ប្រជាការពារ ប៉ូលីសប៉ុស្តី និងប្រជាការពារសរុប២៦នាក់ម្នាក់ៗថវិកា១ម៉ឺនរៀល៕