(ស្វាយរៀង)៖ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ មានអតីតថ្នាក់ដឹកនាំនាំ និងសកម្មជនអ្នកគាំទ្រនៅភូមិ ឃុំ ស្រុក ស្រុក ក្រុង មកពីអតីតគណបក្សគណបក្សសង្គ្រោះ ចំនួន៥០នាក់ នៅខេត្តស្វាយរៀង បានចូលសារភាព និងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ហើយបានប្រកាសថា ពួកគេនឹងមិនដើរតាមផែនការក្បត់ជាតិ របស់ទណ្ឌិត សម រង្ស៊ី នោះឡើយ ព្រមទាំងចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
ការប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា សមកម្មជន និងក្រុមប្រឹក្សា ឃុំ សង្កាត់ ស្រុក ក្រុង បានធ្វើឡើងតាំង ពីថ្ងៃទី២៥ រហូតថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ។
ឈ្មោះសកម្មជន និងក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុកនៅខេត្តស្វាយរៀង រួមមានអ្នកគាំទ្រ និងអតីតក្រុមប្រឹក្សាឃុំរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលបានចូលសារភាព និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន៖ នៅស្រុករមាសហែក, ក្រុងស្វាយរៀង, ស្រុកស្វាយជ្រំ, ស្រុកចន្ទ្រា, ស្រុកកំពង់រោទិ៍, ស្រុកស្វាយទាប ស្រុករំដួល និងក្រុងបាវិត។
+ ស្រុកចន្រ្ទា មានឈ្មោះ មុំ សួនសុម៉ាលី អាយុ៣៨ឆ្នាំ នៅភូមិចេក ឃុំសំរោង អតីតបេក្ខជនក្រុមប្រឹក្សាឃុំសំរោង។
*ស្រុកស្វាយជ្រំ មានឈ្មោះ អ៊ុង ជី អាយុ៦៩ឆ្នាំ អតីតអនុប្រធានប្រតិបត្តិស្រុកស្វាយជ្រំ អតីត CNRP រស់នៅភូមិត្រោក ឃុំតាសួស។
*ស្រុកកំពង់រោទិ៍ រួមមាន៖ លោក ហ៊ុន យាប់ អតីតក្រុមប្រឹក្សាជំទប់ទី២ ឃុំត្នោត, អ្នកស្រី ខៀវ ហ៊ុល អាយុ៧២ឆ្នាំ, លោក ហ៊ុន ហ៊ួ អាយុ៥២ឆ្នាំ, លោក ហ៊ុន ហាង អាយុ៤៩ឆ្នាំ និងអ្នកស្រី ហ៊ុន ណេ អាយុ៣១ឆ្នាំ អ្នកទាំង ៥នាក់រស់នៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទិ៍។
+ ស្រុករមាសហែក គឺលោក ប៉ឹង សារ៉ុម អាយុ៥៥ឆ្នាំ រស់នៅភូមិប្រម៉ាត់ប្រាំ ឃុំកំពង់ត្រាច និងលោក យ៉េន សីហា អាយុ៣៤ឆ្នាំ រស់នៅភូមិប្រម៉ាត់ប្រាំ ឃុំកំពង់ត្រាច។
+ ក្រុងបាវិត គឺលោក សៅ វៃ អាយុ៥៥ឆ្នាំ មានទីលំនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស។
+ ក្រុងស្វាយរៀង គឺលោក សេក សាវឿន អាយុ៣៥ឆ្នាំ រស់នៅភូមិទាហានក្រោម សង្កាត់ស្វាយតឿ, លោក ពៀក វណ្ណា អាយុ៤២ឆ្នាំ រស់នៅភូមិចេក សង្កាត់ចេក និងលោក អ៊ុង ធឿន អាយុ៥២ឆ្នាំ រស់នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង។
+ ស្រុកស្វាយទាប គឺលោក ងួន បូរ៉ា អាយុ៤៦ឆ្នាំ អតីតបេក្ខជនត្រៀមក្រុមប្រឹក្សាស្រុក រស់នៅភូមិអង្គតាមោគ ឃុំប្រសូតិ។
ចំណែកឯសមកម្មជន និងក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ក្រុង ដែលចូលសារភាព នៅថ្ងៃទី២៨ និង២៩ ខែតុលា
+ មកពីស្រុកចន្ទ្រា
*មានឈ្មោះ ថោង ស៊ីថា ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅ ភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង (អតីតជាបេក្ខជនក្រុមប្រឹក្សាឃុំព្រៃគគីរ លេខរៀងទី៥ មកពីអតីតគណបក្សសង្គ្រោះជាតិ)
*លោក ចើន សឿ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ ភូមិដូនទៃ ឃុំទួលស្ដី ស្រុកចន្ទ្រា
*លោកស្រី ស៊ុ ម៉ិន ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិដូនទៃ ឃុំទួលស្ដី ស្រុកចន្ទ្រា
*លោក ឈួន បាវ ភេទប្រុស អាយុ៧៧ឆ្នាំ ទីលំនៅភូមិដូនទៃ ឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
*លោក មាស ប្រិល ភេទប្រុស អាយុ៤៨ឆ្នាំ ទីលំនៅភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង (អតីតជា បេក្ខជនក្រុមប្រឹក្សាឃុំសំរោង លេខរៀងទី៦ មកពីគណបក្សសង្គ្រោះជាតិ)
+ ក្រុងស្វាយរៀង
*ឈ្មោះ ម៉ៅ សុខា ភេទប្រុស អាយុ៥៦ឆ្នាំ ជាជនសកម្មក្នុងគណបក្ស
*លោក ទុំ ធារស់ ភេទប្រុស អាយុ៣២ឆ្នាំ ជាជនសកម្មក្នុងគណបក្ស
*លោក សោម ចាន់ធឿន ភេទប្រុស អាយុ៤៣ឆ្នាំ តួនាទីលេខាគណកម្មាធិការប្រតិបត្តិក្រុង
*លោកស្រី ចាន់ អេង ភេទស្រី អាយុ២៨ឆ្នាំជាសមាជិកគណបក្ស។
*លោក ទេព សារឿន ភេទស្រី អាយុ៦៣ឆ្នាំ ជាសមាជិក។
*លោក កែវ សំអាត ភេទប្រុស អាយុ៣១ឆ្នាំ ជាសកម្មជន។
+ ស្រុកស្វាយជ្រំ
*ឈ្មោះ ម៉ៅ សាត ភេទប្រុស អាយុ៦៦ ជាសកម្មជនអតីត (CNRP) នៅភូមិចំបក់គុយឃុំកំពង់ចំឡង
*ឈ្មោះ ទុំ សុហេង ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ ជាសមាជិកក្រុមប្រឹក្សាឃុំតាសួស ស្រុកស្វាយជ្រំ
*ឈ្មោះ សរ គឹម ភេទប្រុស អាយុ៦៩ នៅភូមិជៀសឬស្សីឃុំកំពង់ចំឡងស្រុកស្វាយជ្រំ ជាជំទប់ទី២ ឃុំកំពង់ចំឡង
* ឈ្មោះ ទី ភី ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅភូមិបឹងរ៉ៃខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
*ឈ្មោះ សំ ថាស់ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិធ្លកឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
*ឈ្មោះ ម៉ៅ អ៊ាត ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ជាសមាជិកក្រុមប្រឹក្សាឃុំ
+ ស្រុកស្វាយទាប
*ឈ្មោះ សែត សំអាត ភេទប្រុស អាយុ៥៧ ឆ្នាំ រស់នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង
*ឈ្មោះ យូ សារ៉ាន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិទួលអង្គប់ ឃុំសំបូរ ស្រុកស្វាយទាប ខេត្តស្វាយរៀង (បេក្ខជនត្រៀមក្រុមប្រឹក្សាឃុំ)។
*ឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ៥៨ ឆ្នាំរស់នៅភូមិត្រពាំងអំពិល ឃុំសំបួ ស្រុកស្វាយទាប ខេត្តស្វាយរៀង (ជាសកម្មជន)។
*ឈ្មោះ ស៊ុ សាភាន់ ភេទប្រុស ជាសកម្មជន អតីតគណបក្សសង្គ្រោះជាតិ (បេក្ខជនឈឈ្មោះក្រុមប្រឹក្សាឃុំគគីសោម) នៅភូមិបាតថង់ ឃុំគគីសោម
+ ស្រុករំដួល
*ឈ្មោះ ហូយ ស៊ីណាត ភេទប្រុស អាយុ៣៨ឆ្នាំ (ជាបេក្ខជនCNRPលេខរៀងទី១៤) នៅភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល
*ឈ្មោះ យន់ សារិត ភេទប្រុស អាយុ៣៧ឆ្នាំ ជាសកម្មជន CNRP រស់នៅភូមិតាជោរ ឃុំសង្កែ ស្រុករំដួល
*ឈ្មោះ វ៉ា ទន់ ភេទស្រី អាយុ៥៥ឆ្នាំ ជាសកម្មជន CNRP រស់នៅភូមិពង្រ ឃុំធ្មា ស្រុករំដួល
*ឈ្មោះ អ៊ិន វ៉ាន្នី ភេទស្រី អាយុ៤៨ឆ្នាំ ជាសកម្មជន CNRP រស់នៅភូមិពង្រ ឃុំធ្មា ស្រុករំដួល
*ឈ្មោះ អ៊ិន វណ្ណា ភេទស្រី អាយុ៥០ឆ្នាំ ជាសកម្មជន CNRP រស់នៅភូមិពង្រ ឃុំធ្មា ស្រុករំដួល។
*ឈ្មោះ យុន ដាវុត ភេទស្រីអាយុ៣៤ឆ្នាំ នៅភូមិត្រពាំងថ្កូវ ពងទឹក ស្រុករំដួល ជាសកម្មជន
*ឈ្មោះ លាស់ ហឿន ភេទស្រី អាយុ៥៣ឆ្នាំ ត្រូវជាម្តាយ
+ ស្រុកកំពង់រោទិ៍
*ឈ្មោះ យាប់ ស្រីម៉ិច ភេទស្រី អាយុ២៦ឆ្នាំ
*ឈ្មោះ យាប់ ចន្ធូ ភេទស្រី អាយុ២៤ឆ្នាំ
*ឈ្មោះ យាប់ អន ភេទស្រី អាយុ២១ឆ្នាំ
*ឈ្មោះ យាប់ សាក់ ភេទស្រី អាយុ២០ឆ្នាំ
*ឈ្មោះ ហ៊ុន ឌីណា ភេទប្រុស អាយុ៣២ឆ្នាំ
*ឈ្មោះ វឿន ស្រីនិច ភេទស្រី អាយុ២៣ឆ្នាំ អ្នកទាំងអស់គ្នារស់នៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
+ ស្រុករមាសហែក
*ឈ្មោះ ខាំង នី ភេទស្រី ភូមិប្រមាត់ប្រាំ ឃុំកំពង់ត្រាច
*យ៉េន ផាន់ណា ស្រី ភូមិប្រមាត់ប្រាំ ឃុំកំពង់ត្រាច។
សមកម្មជន និងក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ក្រុង មកពីអតីតគណបក្សសង្គ្រោះជាតិ ដែលចូលសារភាព និងសុំរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ដោយមើលឃើញអំពីក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដែលបានរៀបចំ ផែនការផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងយល់ឃើញពីការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ទើបលោក លោកស្រីទាំង៥០នាក់ សម្រេចចិត្ត ដោយមិនមានការបង្ខិតបង្ខំអ្វីឡើយ គឺចូលដោយស្ម័គ្រចិត្ត។
សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី បានប្រកាសវិលចូល ប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណង ធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ក្រោយប្រកាសវិលចូលប្រទេស លោកបានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួន ពីរាជរដ្ឋាភិបាល ទៅចុះចូលជាមួយខ្លួនដោយប្រកាសថានឹងផ្តល់ថវិកាលើកទឹកចិត្តដល់ពួកគេ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមថែមទាំង អំពាវនាវប្រឆាំងរដ្ឋធម្មនុញ្ញ ដោយបង្គាប់ឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។
សាររបស់ជនក្បត់ជាតិ សម រង្ស៊ី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម។
ជាមួយគ្នានេះ ស្ថាប័នមានសមត្ថកិច្ច បានព្រមានថាអ្នកចូលរួម និងគាំទ្រដល់ផែនការរដ្ឋប្រហាររបស់ លោក សម រង្ស៉ី នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់ពីបទ «រួមគំនិតក្បត់» ដែលប្រឈមនឹងការដាក់ពន្ធនាគារពី១៥ រហូតដល់៣០ឆ្នាំ។ ទោះជាយ៉ាងនេះក្តី សម្រាប់អ្នកដែលចូលសារភាព ទទួលស្គាល់កំហុសនឹងត្រូវអនុញ្ញាតឱ្យរួចទោសឡើងវិញ៕