(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ ទទួលស្វាគមន៍លោកឧត្តមសេនីយ៍ឯកបម្រុង ផាន វ៉ាន់យ៉ាង អនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាម និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពវៀតណាម មកបំពេញទស្សនកិច្ចផ្លូវការ នៅកងពលតូចលេខ៧០។

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារប្រកបដោយភាពស្និតស្នាលនេះ ធ្វើឡើងដើម្បីទំនាក់ទំនងល្អនូវកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម និយាយជារួម និងបង្កើនចំណងសាមគ្គីភាពជាមួយកងពលតូចលេខ៧០។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានជម្រាបជូនប្រតិភូ ពីអ្វីដែលជាសមិទ្ធផលសំខាន់ៗ ដែលកងពលតូចលេខ៧០ សម្រេចបានផងដែរ។ ជាពិសេសដើម្បីជាការចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក រវាងកងទ័ពនៃប្រទេសទាំងពីរ ក្នុងភាពជាមិត្ត និងបងប្អូនដ៏ល្អរវាងគ្នា និងគ្នា៕