(ភ្នំពេញ)៖ លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុនភេសជ្ជៈ ខ្មែរប៊ែវើរីជីស នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ បានចេញមុខបកស្រាយនូវចម្ងល់ និងការចាប់អារម្មណ៍របស់អតិថិជនខ្លួន និងអ្នកគាំទ្រ អំពីរូបភាពកីឡាករក្រុម Manchester City នៅលើកំប៉ុង និងកេសភេសជ្ជៈប៉ូវកម្លាំងវើក (WURKZ)។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងពិតជាបានបញ្ចញនូវរូបភាពថ្មីនៃការវេចខ្ចប់កំប៉ុង និងកេសភេសជ្ជៈប៉ូវកម្លាំង WURKZ ពិតមែន ដោយសារភេសជ្ជៈប៉ូវកម្លាំង WURKZ ទទួលបានសិទ្ធក្នុងការប្រើប្រាស់នូវរូបភាពកីឡាករ និងពាណិជ្ជសញ្ញាក្រុមបាល់ទាត់ Manchester City តាមរយៈកិច្ចសហការថ្មីៗនេះ ដែលភាគីទាំងសងខាង បានយល់ព្រមទៅវិញទៅមក»
លោកស្រីបន្តទៀតថា កិច្ចសហការនេះក្រុមហ៊ុននឹងប្រកាសជាផ្លូវការណ៍ឲ្យពលរដ្ឋកម្ពុជា ជាពិសេសអ្នកគាំទ្រក្លឹបបាល់ទាត់ Manchester City និងអតិថិជននិយមពិសាភេសជ្ជៈប៉ូវកម្លាំង WURKZ ឲ្យបានដឹងព័ត៌មានបន្ថែម នៅថ្ងៃទី០៨ ខែវិច្ឆកាខាងមុខនេះ វេលាម៉ោង ០២៖០០ល្ងាចតទៅ នៅផ្សារទំនើប NOROMALL តាមបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោកស្រីក៏សូមអញ្ជើញអ្នកគាំទ្រក្រុមបាល់ទាត់ Manchester City នៅកម្ពុជា ចូលរួមកម្មវិធីសន្និសីទសារព័ត៌មាននេះផងដែរ ដើម្បីធ្វើជាសាក្សី និងគាំទ្រការប្រកាសកិច្ចសហការជាដៃគូររវាង WURKZ និងក្រុមបាល់ទាត់ Manchester City និងអាចមានឱកាសទទួលកាដូរអនុស្សាវរីយ៍ពីក្រុម Manchester City និងភេសជ្ជៈប៉ូវកម្លាំង WURKZ ផងដែរ៕