(ភ្នំពេញ)៖ ស្ពតពាណិជ្ជកម្មថ្មី របស់ភេសជ្ជៈប៉ូវកម្លាំង លំដាប់ពិភពលោក ប៊ូសស្ត្រង ពិតជាឡូយដូចរឿងហូលីវូដ ដែលមានឈុតឆាកថ្មីប្លែកភ្នែក និងមានកម្រិតគុណភាព នៃការផលិតខ្ពស់លំដាប់អន្តរជាតិ។

គួរជម្រាបថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោក ប៊ូសស្ត្រង បានបញ្ចេញស្ពតថ្មីរបស់ខ្លួនមួយ ដែលមានចំណងជើងថា BOOSTRONG RED MAN HERO ដែលស្ពតថ្មីនេះ បើមើលមួយភ្លែតស្មានតែឈុតក្នុងរឿងហូលីវូដ ដែលមានមនុស្សជាតួអ្នកក្លាហានរាងសង្ហា ប្រែកាយក្លាយជាវីរបុរស មកជួយសង្គ្រោះមនុស្សលោកដូចក្នុងរឿង Avengers។

យ៉ាងណាមិញ នៅក្នុងស្ពតនេះយើងឃើញតួអង្គ ក្នុងសាច់រឿងស្ពតពាណិជ្ជកម្ម ប៊ូសស្ត្រង ថ្មីនេះមានបុរសម្នាក់ បានក្លាយជាវីរបុរសជួយសង្គ្រោះមនុស្សលោក ដែលជិះក្នុងរថភ្លើងលើអាកាស ដែលបម្រុងនឹងមានគ្រោះថ្នាក់ ឲ្យរួចជីវិតបានទាំងអស់គ្នា ដោយសុវត្ថិភាព និងជួយទីក្រុងដែលងងឹតឲ្យមានអគ្គិសនីឡើងវិញ បន្ទាប់ពីគាត់ទទួលទាន ប៊ូសស្ត្រង អស់មួយកំប៉ុងហើយបានប្រែកាយក្លាយជាវីរបុរស ប៊ូសស្ត្រង។

ពិតជាវិសេសវិសាលណាស់ សម្រាប់ប៊ូសស្ត្រង ដែលបានផលិតស្ពតថ្មី ប្រកបដោយគុណភាពកម្រិតលំដាប់អន្តរជាតិ ដែលបន្ស៉ីគ្នាជាមួយប៊ូសស្ត្រង ដែលជាភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកមែន៕