(ព្រះសីហនុ)៖ មានរថយន្តធន់ធំ ៣គ្រឿងបុកគ្នាបណ្តាលមនុស្ស២នាក់របួសធ្ងន់ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែតលេខ១៧១-១៧២ ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកអធិការរងទទួលផែនចរាចរណ៍ស្រុកព្រៃនប់ បានឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១ ខែវិច្ឆិកាថា រវាងរថយន្ត ៣គ្រឿង គឺរថយន្តតូចមួយគ្រឿង រថយន្តកុងតឺន័រមួយគ្រឿង និងរថយន្តដឹកដីមួយគ្រឿង ភាគីខាងរថយន្តតូចមានមនុស្ស ២នាក់រងរបួសធ្ងន់។

លោកក៏បានបន្តទៀតថា ភ្លាមៗនោះដែរ ត្រូវបានកម្លាំងរបស់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនវាលរេញភ្លាមៗដែរ៕