(ភ្នំពេញ)៖ ដើម្បីអបអរអ្នកដំណើរលើកទី១០០លានរបស់ខ្លួន នៅថ្ងៃនេះ ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet បានប្រកាសពីយុទ្ធនាការប្រមូសិនដ៏ធំបំផុតរបស់ខ្លួនមិនធ្លាប់មានពីមុនមក ដែលមានឈ្មោះថា «ហោះហើរទូទាំងអាស៊ី និងស្វែងរកយន្តហោះមាសទម្ងន់១គីឡូក្រាម» តាមរយៈការផ្តល់ជូនសំបុត្រប្រមូសិនដ៏អស្ចារ្យរាប់លានសន្លឹក ដែលមានតម្លៃត្រឹមតែ ០(សូន្យ)ដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ និងរង្វាន់យន្តហោះដែលធ្វើពីមាសសុទ្ធទម្ងន់១គីឡូក្រាម។

ជាងនេះទៅទៀត Vietjet បានកំពុងតែនាំយក «ក្តីសុបិននៃការហោះហើរ» ទៅកាន់ប្រជាជនវៀតណាម និងអ្នកដំណើរអន្តរជាតិរាប់លាននាក់ បើគិតចាប់តាំងពីការចាប់ផ្តើមដំណើរការនៃការហោះហើរជាលើកទី១របស់ខ្លួន ក្នុងឆ្នាំ២០១១។

ដើម្បីស្វាគមន៍សមិទ្ធផលដ៏ធំធេងនេះ លោក Nguyen Thanh Son អនុប្រធានក្រុមហ៊ុន Vietjet បានថ្លែងថា «ជាមួយនឹងការមានផ្លូវហោះហើរច្រើនជាង១៣០ខ្សែ ទូទាំងអាស៊ី Vietjet បានបន្តអភិវឌ្ឍឥតឈប់ឈរ ដើម្បីបំពេញរាល់តម្រូវការរបស់អ្នកដំណើរ និងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ មិនត្រឹមតែប្រចាំប្រទេសវៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ប្រចាំតំបន់នេះផងដែរ។ យើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអភិវឌ្ឍធនធានមនុស្ស គ្រឿងបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា ពង្រឹងគុណភាពសេវាកម្ម នៅលើផ្លាតហ្វមបច្ចេកវិទ្យាឌីជិថល ក្រោមការប្តេជ្ញាចិត្តដើម្បីផ្តល់ជូនតម្លៃដ៏សមរម្យបំផុត និងកម្មវិធីហោះហើរចម្រុះផ្សេងៗគ្នា ក្នុងការឆ្លើយតបទៅកាន់ការជឿជាក់របស់អ្នកដំណើរ។ Vietjet ពិតជារីករាយណាស់ ក្នុងការស្វាគមន៍អ្នកដំណើរលើកទី១០០លាននាក់ ក្នុងរដូវកាលបុណ្យទាននាចុងឆ្នាំនេះ និងកំពុងសម្លឹងឆ្ពោះទៅកាន់ការស្វាគមន៍អ្នកដំណើរលើកទី២០០លាន ក្នុងរយៈពេល៣ឆ្នាំខាងមុខទៀត»។

យុទ្ធនាការ «ធ្វើដំណើរទូទាំងអាស៊ី និងស្វែងរកយន្តហោះមាសទម្ងន់១គីឡូក្រាម» ផ្តល់ជូនសម្រាប់គ្រប់គ្នា ដែលទិញសំបុត្រហោះហើរនៅចន្លោះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ តាមរយៈគេហទំព័រ www.vietjetair.com  កម្មវិធីដំឡើងលើទូរស័ព្ទ VietjetAir និងបណ្តាញលក់សំបុត្រផ្សេងៗទៀត។ ការចុះឈ្មោះអាចធ្វើឡើងតាមរយៈគេហទំព័រ www.flyforlove.vietjetair.com  ដើម្បីទទួលបានឆ្នោតផ្សងសំណាងដោយសេរី (ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា តទៅ)។ ទិញសំបុត្រហោះហើរ កាន់តែច្រើន ទទួលបានរង្វាន់កាន់តែច្រើន។

* រង្វាន់ធំ៖ យន្តហោះធ្វើពីមាសសុទ្ធទម្ងន់១គីឡូក្រាម ដែលមានតម្លៃជិត១០០ពាន់លានដុង (ច្រើនជាង៤៣០០០ដុល្លារ)
* សំបុត្រហោះហើរទូទាំងប្រទេសវៀតណាម និងអាស៊ី ដោយឥតគិតប្រាក់រយៈពេល៦ខែ ជាច្រើនសន្លឹក
* សំបុត្រហោះហើរដោយឥតគិតប្រាក់សម្រាប់ជើងត្រឡប់មកវិញជាច្រើនពាន់សន្លឹកសម្រាប់ផ្លូវហោះហើរអន្តរជាតិ
* កាដូដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើន ក្នុងពេលធ្វើដំណើរលើយន្តហោះ

ដើម្បីអបអរយុទ្ធនាការនៅចុងឆ្នាំដ៏ពិសេសនេះ ក្រុមហ៊ុន Vietjet ក៏នឹងផ្តល់ប្រមូសិនជាបន្តបន្ទាប់ផងដែរ ជាមួយនឹងការផ្តល់ជូនសំបុត្រហោះហើរបែបសន្សំដ៏អស្ចារ្យរាប់លានសន្លឹក ដើម្បីធ្វើដំណើរទូទាំងអាស៊ី។ កម្មវិធីប្រមូសិនទី១ នឹងចាប់ដំណើរការពីថ្ងទី៥ ដល់ទី៧ ខែវិច្ឆិកា ខណៈដែលសំបុត្របែបសន្សសំចៃមានតម្លៃចាប់ពី ០ (សូន្យ) ដុល្លារអាមេរិក ច្រើនជាង២លានសន្លឹក នឹងត្រូវផ្តល់ជូន នៅអំឡុងម៉ោងមាស ចន្លោះម៉ោង ១២ថ្ងៃត្រង់ និងម៉ោង ២ រសៀល។

អំឡុងពេលនៃការធ្វើដំណើរសម្រាប់សំបុត្រក្នុងប្រមូសិននេះ គឺចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ដល់ទី៣០ ខែមិថុនា ឆ្នាំ២០២០ ហើយមានសុពលភាពសម្រាប់រាល់ផ្លូវហោះហើរក្នុងស្រុកទាំងអស់របស់ Vietjet ក្នុងប្រទេសវៀតណាម និងរាល់ផ្លូវហោះហើរអន្តរជាតិទាំងអស់របស់ Vietjet រវាងប្រទេសវៀតណាម និងកម្ពុជា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។

រួសរាន់ឡើង និងស្វែងរកសំបុត្របែបសន្សំសំចៃដ៏អស្ចារ្យ ដើម្បីអបអររដូវបុណ្យទាននៅចុងឆ្នាំនេះ ទូទាំងអាស៊ី។ សំបុត្រក្នុងប្រមូសិនទាំងនេះ អាចរកជាវបានតាមរយៈបណ្តាញផ្សេងៗនៅលើគេហទំព័រ www.vietjetair.com  កម្មវិធីដំឡើងលើទូរស័ព្ទ Vietjet Air និង Facebook តាមរយៈ www.facebook.com/vietjetcambodia (ដោយចុចលើប្រអប់ «Booking»)។

ជាមួយនឹងស្មារតីនៃការផ្តោតលើ «សុវត្ថិភាព សុភមង្គល តម្លៃទាបសមរម្យ និងទៀងទាត់ពេលវេលា» ដែលជាតម្លៃស្នូលរបស់ខ្លួន និងក្រោមកម្មវិធីផ្តល់ប្រមូសិនដ៏ពិសេសនេះ ដើម្បីស្វាគមន៍អ្នកដំណើរទី១០០លាន ក្នុងរដូវកាលបុណ្យទាននេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងនាំយកស្នាមញញឹម ភាពរីករាយ និងផាសុខភាពសម្រាប់អ្នកដំណើរក្នុងកម្រិតហោះហើរកម្ពស់១ម៉ឺនម៉ែត្រ ក៏ដូចជាការបង្កើតបទពិសោធហោះហើរដ៏រំភើបនៅលើយន្តហោះថ្មីៗ ដែលមានកៅអីអង្គុយប្រកបដោយផាសុខភាព ជម្រើសអាហារដឈ្ងុយឆ្ងាញ់ និងក្តៅៗចំនួន៩មុខ ដែលត្រូវបានបម្រើដោយបុគ្គលិកដ៏រួសរាយរាក់ទាក់ កម្មវិធីប្រមូសិនជាច្រើន ការកម្សាន្តផ្សេងៗ និងសេវាបន្ថែមដ៏ទំនើបជាច្រើនទៀតតាមរយៈផ្លាតហ្វមពាណិជ្ជអេឡិចត្រូនិករបស់ខ្លួន៕