(កំពង់ស្ពឺ)៖ សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម ព្រមជាមួយអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បន្តចុះត្រួតពិនិត្យទំនិញនៅផ្សារតាឡាត់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងតាមបណ្តាស្តង់នានា ដែលស្ថិតក្នុងស្រុកភ្នំស្រួច ដោយធ្វើការត្រួតពិនិត្យទំនិញជាម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគវេចខ្ចប់ស្រាប់ ដើម្បីស្វែងរកទំនិញខូចគុណភាច្រែះស៊ី ឬហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់។

ក្រុមការងារ បានឲ្យដឹងថា ជាលទ្ធផលក្នុងប្រតិបត្តិការ បានដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖ នំចម្រុះ សរុបចំនួន៧.៨គីឡូក្រាម ដើម្បីធ្វើការកំទេចចោលទៅតាមនីតិវិធី។

ជាមួយគ្នានោះ ក្រុមការងាររបស់សាខាកាំកុងត្រូល ក៏បានណែនាំ ដល់អាជីវករ និងអ្នកប្រើប្រាស់ឲ្យយល់ដឹងពីសុវត្ថិភាព គុណភាព និងអនាម័យនៃចំណីអាហារផងដែរ ជាពិសេសគឺការដាក់តាំងលក់ នូវផលិតផល ត្រូវតែមានអនុលោមភាព៕