(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធីបរិច្ចាគឈាម សង្គ្រោះជីវិតដោយ ស្ម័គ្រចិត្តនៅការិល័យកណ្តាលរបស់ខ្លួន ដែលនេះ គឺជាលើកទី៤ហើយ ដែលក្រុមហ៊ុន ជីប ម៉ុង បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រនេះ។

ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ជីប ម៉ុង បានឆ្លៀតចំណាយពេលវេលា ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែក ក្នុងបេសកម្មសង្គ្រោះជិវិត និង ផ្តល់សេចក្តីសង្ឃឹមសម្រាប់អ្នកដែលមានតម្រូវការឈាមបន្ទាន់ និងដើម្បីចូលរួមចំណែកបំពេញតម្រូវការឈាមក្នុងរាជធានីភ្នំពេញ ក៏ដូចជាទូទាំងប្រទេស។

ក្រុមហ៊ុន ជីប ម៉ុង បានដាក់សកម្មភាពបរិច្ចាគត្រលប់ទៅសង្គម ក្នុងប្រតិបត្តិការស្នូលរបស់ខ្លួន។ ដូចច្នេះជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំគម្រោង និងសកម្មភាពយ៉ាងច្រើនក្នុងការបរិច្ចាគ ត្រលប់ទៅកាន់សង្គមវិញ ហើយការរៀបចំកម្មវិធិបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ ជាផ្នែកមួយនៃគម្រោងទាំងអស់ របស់ក្រុមហ៊ុនដែរ៕