(ភ្នំពេញ)៖ ក្នុងឱកាសបើកលក់ផ្ទះបីជាន់ថ្មី លោក គង់ គឹមហុង នាយកប្រតិបត្តិក្រុមហ៊ុន បានថ្លែងអំណរគុណដល់ការគាំទ្ររបស់អតិថិជនទាំងឡាយ ដែលបានគាំទ្រគម្រោង បុរី វីឡា ទួលសង្កែ អរិយក្សត្រ និងគម្រោងដ៏ទៃទៀត របស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែ ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ។

ខណៈនោះដែរ លោក ភី និដូណា នាយកផ្នែកលក់និងទីផ្សារ ក៏បានប្រកាសផ្ដល់ជូននូវប្រម៉ូសិនពិសេស បញ្ចុះតម្លៃ ៤,០០០ដុល្លារ សម្រាប់ការបើកលក់ផ្ទះថ្មីនេះ ជាមួយនឹងជម្រើសបង់ប្រាក់កាន់តែងាយស្រួល អាចរំលស់ជាមួយធនាគារ ឬម្ចាស់បុរីផ្ទាល់។ អតិថជនអាចបង់ជាដំណាក់កាល ដែលគ្មានការប្រាក់ ឬក៏អាចរំលស់រហូតដល់១០០% ជាមួយការបង់រំលស់កាន់តែតិច ចាប់ពី៤០០ដុល្លារជាងក្នុងមួយខែ។

បុរី វីឡា ទួលសង្កែ អរិយក្សត្រ មានវីឡាភ្លោះ ផ្ទះអាជីវកម្ម និងផ្ទះល្វែងម៉ូតថ្មី ដែលមានផ្លូវហាយវ៉េ ១៨ម៉ែត្រធំទូលាយ ផ្ដល់នូវភាពងាយស្រួលក្នុងការរស់នៅ និងប្រកបរបរអាជីវកម្ម។ ឯទីតាំងគម្រោងវិញ ស្ថិតនៅតំបន់ដែលមានសក្ដានុពល ធ្វើដំណើរត្រឹមតែ ១៥នាទីពីកោះពេជ្រ។

គួរបញ្ជាក់ផងដែរថា តំបន់អរិយក្សត្រជាតំបន់មួយ ដែលមានការអភិវឌ្ឍន៍ខ្លាំងក្លា នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះមានគម្រោងស្ពានតភ្ផាប់ពីជ្រោយចង្វារ (ស្វាយជ្រុំ) និងគម្រោងស្ពានទីពីចេញពីផ្លូវជាលេខ១ (ក្ដីតាកុយ) ដែលផ្ដល់ភាពងាយស្រួល ក្នុងការធ្វើដំណើរក៏ដូចជាការប្រកបមុខរបរផ្សេងៗ។ ភាពជោគជ័យរបស់ក្រុមហ៊ុនក្នុងរយៈពេល ២០ឆ្នាំនេះ គឺដោយសារទីតាំងអភិវឌ្ឍន៍គម្រោងនីមួយៗមានសក្តានុពល តម្លៃអចលនទ្រព្យមានកំនើនលឿន និងផ្តោតលើគុណភាពសំណង់ ដែលមានស្តង់ដាខ្ពស់។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Facebook page Borey Villa Toul Sangke ឬក៏សាកសួរព័ត៌មានផ្ទាល់ នៅការិយាល័យលក់ បុរីវីឡាទួលសង្កែ អរិយក្សត្រ។ លោកអ្នកក៏អាចទាក់ទង់តាមរយៈទូរសព្ទលេខ៖ 085 880 883៕