(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៨ករណី ក្នុងនោះករណីប្រើប្រាស់១២ករណី និងជួញដូរ២៦ករណី ឃាត់ខ្លួនជនសង្ស័យ៦៩នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ៣ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៨,៩៤០រណី ឃាត់មនុស្ស១៨,៧១២នាក់ (ស្រី១,២៤៤នាក់) ក្នុងនោះមានជនបរទេស៣៨១នាក់ (ស្រី៦៣នាក់)៕