(ភ្នំពេញ)៖ កំពូលទូរស័ព្ទមានតែមួយគ្មានពីលើលោក Samsung Galaxy Fold ទទួលបានការគាំទ្រខ្លាំងលើសពីការរំពឹងទុក ដែលធ្វើឲ្យស្តុកជើងទីមួយ ត្រូវបានអស់ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។

Samsung Galaxy Fold ទទួលបានជោគជ័យនិងប្រជាប្រិយភាពខ្លាំងក្នុងទីផ្សារកម្ពុជា ហួសពីការស្មានបែបនោះ គឺដោយសារតែស្មាតហ្វូនដ៏អស្ចារ្យមួយនេះបង្កើតឡើងជាមួយបច្ចេកវិទ្យាកំរិតខ្ពស់បំផុត និងគំនិតច្នៃប្រឌិតពិសេសដែលធ្វើឲ្យអតិថិជនទូទាំងពិភពលោកមិនកោតសរសើរមិនបាន។

លោក ណាវុធ ដែលជាអតិថិជនមួយរូបក្នុងចំណោមអតិថិជនដែលបានជាវស្មាតហ្វូន Samsung Galaxy Fold បានថ្លែងទាំងរំភើបរីករាយថា “ខ្ញុំពិតជាមានមោទនភាពនដែលបានជាវ Samsung Galaxy Fold ផ្លូវការរបស់សាមសុង ។ ពិតជាកំពូលទូរស័ព្ទដែលមានតែមួយគ្មានពីរក្នុងលោក ហើយវាពិតជាអស្ចារ្យមែនទែនដែលក្រុមហ៊ុនសាមសុងកម្ពុជា បាននាំចូលនៅទូរស័ព្ទបែបនេះ ដែលអាចឲ្យប្រជាជនកម្ពុជា យើងបានដឹងពីសមិទ្ធិផលដែលពិភពលោកកំពុងតែពុះកញ្ជ្រោលចង់បាន’’

ចំណែក លោក ដារ៉េត ដែលបានទៅទិញ Samsung Galaxy Fold នៅហាងទូរស័ព្ទម្តុំគិរីរម្យ ប៉ុន្តែទិញមិនបានដោយសារតែផលិតផលអស់ពីស្តុកបាន សម្តែងនូវអារម្មណ៍សោកស្តាយថា “ខ្ញុំជាអតិថិជនមួយរូបដែលតែងតែគាំទ្រផលិតផលសាមសុង ប៉ុន្តែពេលនេះបែរជាខកខានទិញមិនទាន់ទៅវិញ ព្រោះខ្ញុំគិតថាវាមិនអាចអស់លឿនយ៉ាងនេះទេ។ ប៉ុន្តែក៏មិនអីដែរ ព្រោះម្ចាស់ហាងប្រាប់ថា មានស្តុកជើងទី2ក្នុងពេលឆាប់ៗនេះ។ ខ្ញុំនឹងរង់ចាំព្រោះថាវាជាស្មាតហ្វូនក្នុងក្តីស្រមៃរបស់ខ្ញុំ’’។

ជាថ្មីម្តងទៀត ក្រុមហ៊ុនសាមសុង បានថ្លែងអំណរគុណ ចំពោះអតិថិជនដែលបានគាំទ្រ ហើយសម្រាប់ស្តុកជើងទី២នឹងមកដល់ក្នុងពេលឆាប់ៗមុនបុណ្យគ្រឹស្តម៉ាសនេះ !!

ដូច្នេះសូមអតិថិជនទាំងអស់រង់ចាំទទួលយកបទពិសោធន៏ដែលមានតែមួយគ្មានពីទាំងអស់គ្នា!!!