(ភ្នំពេញ)៖ ក្រោយពីទទួលបានជោគជ័យ និងគាំទ្រពីសំណាក់អតិថិជន ទៅលើអភិវឌ្ឍគម្រោងថ្មី ៥ គម្រោងព្រមគ្នា នាដើមឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ បុរី ប៉េង ហួត បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ គម្រោងដ៏ធំសម្បើមអស្ចារ្យថ្មីមួយ ដែលមានឈ្មោះថា ហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាលទី២ នាតំបន់បឹងស្នោ នាចុងឆ្នាំ២០១៩ ដើម្បីបន្ថែមជម្រើសដល់អតិថិជន ព្រមទាំងស្វាគមន៍ឆ្នាំ២០២០ខាងមុខនេះ។

អតិថិជននឹងទទួលបាន ការរស់នៅដ៏ល្អឥតខ្ចោះ ប្រកបដោយផាសុកភាព ពីគម្រោងថ្មីដ៏ធំសម្បើមនេះ ដោយបានរួមបញ្ចូលនូវបរិយាកាសធម្មជាតិ ប្រវត្តិសាស្ត្រ និង វប្បធម៏ខ្មែរ ផងដែរ។ គម្រោងហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាលទី២ នេះ ជាគម្រោងអភិវឌ្ឍថ្មីដ៏ធំអស្ចារ្យថ្មីមួយបន្ថែមពីលើគម្រោងធំ ដែលមានស្រាប់ ស្ថិតក្នុងតំបន់បឹងស្នោ មានចំងាយត្រឹមតែ៥ នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ គម្រោងដ៏ធំសម្បើម ហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាលទី២ នឹងបើកសម្ពោធជាផ្លូវការ ជាមួយនឹងការផ្តល់ជូន ដែលលោកអ្នកនឹកស្មានមិនដល់ថែមទៀតផង។

ប្រសិនបើអតិថិជនចង់ដឹងអំពីគម្រោងដ៏ធំថ្មីមួយនេះ អស្ចារ្យឥតខ្ចោះកម្រិតណានោះ សូមអញ្ជើញមកការិយាល័យលក់ ដែលនៅជិតលោកអ្នកបំផុត ឬ សូមទាក់ទងទូរសព្ទលេខ ០១៦ / ០១៧/ ០៩៨ ៥៩ ៦៧៨៩ ដើម្បីទទួលព័តមានអោយកាន់តែលម្អិត ចាប់ពីថ្ងៃនេះតទៅ រៀងរាល់ម៉ោងធ្វើការ៕