(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ដែលជាជនជាតិវៀតណាម បានលួចគាស់ហាងលក់ទូរស័ព្ទមួយកន្លែង ប៉ុន្តែសំណាងមិនល្អត្រូវម្ចាស់ហាងឃើញទាន់ ក៏ហៅបងប្អូននិងអ្នកជិតខាង ទើបបញ្ជូនទៅសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវធី។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង០៣៖០០នាទី ដែលមានទីតាំងនៅហាងលក់ទូរស័ព្ទយីហោ លន់ វិរះ168 ស្ថិតក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លន់ វិរះ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុ មុខរបរលក់ទូរស័ព្ទ។ រីឯជនសង្ស័យមានឈ្មោះ វ៉ុន ធី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅខណ្ឌសែនសុខ សង្កាត់សែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។

បើតាមរបាយការណ៍ដដែល បានឲ្យដឹងបន្តថា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង០៣៖០០នាទី ជនសង្ស័យខាងលើបានលួចចូលក្នុងហាងលក់ទូរស័ព្ទមួយកន្លែងយីហោ លន់ វិរះ ស្ថិតនៅក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល រួចធ្វើសកម្មភាពគាស់សោរទ្វារ និងសោរទូរ ប្រមូលយកសម្ភារៈវត្ថុតាង។

ពេលកំពុងធ្វើសកម្មភាពនោះ ជនរងគ្រោះដែលកំពុងសំរាននៅក្នុងផ្ទះខាងក្រោយហាង បានភ្ញាក់ពីដំណេក បើកមើលរូបភាពកាំមេរ៉ាតាមទូរស័ព្ទឃើញសកម្មភាព
របស់ជនសង្ស័យ ក៏បានទូរស័ព្ទហៅបងប្អូន និងហៅប្រជាពលរដ្ឋនៅក្បែរៗខាងព័ទ្ធ ដេញចាប់ជនសង្ស័យបាន រួចវាយលើជនសង្ស័យបណ្តាលឲ្យរងរបួសធ្ងន់ដោយសារជនសង្ស័យបានតដៃជាមួយជនរងគ្រោះ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលដីឥដ្ឋសហការជាមួយកម្លាំងជំនាញ ចុះដល់ចំណុចកើតហេតុពិនិត្យ រួចបានបញ្ចូនជនសង្ស័យទៅព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ។ វត្ថុតាងត្រូវបានចាប់យក បញ្ជូនទៅអធិការដ្ឋានស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី។

សម្ភារដែលបាត់បង់រួមមាន៖

១៖ ម៉ាស៉ីនបិតពពុះ អេក្រង់ទូរស័ព្ទចំនួន០១។
២៖ ម៉ាស៉ីនអ៊ុតអេក្រង់ទូរស័ព្ទ ០១។
៣៖ ទូរស័ព្ទម៉ាកសាំសុង ០១គ្រឿង។
៤៖ កញ្ចក់អ៊ុត ០៩ប្រអប់។
៥៖ អេក្រង់ទូរស័ព្ទចំនួន ១៩បន្ទះ។
៦៖ ទូរស័ព្ទខូច ០៥គ្រឿង (ម៉ាកiPhone6.០១គ្រឿង. ម៉ាកសាប់សុងNot5.០១ គ្រឿង. ម៉ាកLenovo Ks.០១គ្រឿង. ម៉ាកmi.០១គ្រឿង. ម៉ាកiPhon5.01គ្រឿង)។
៧៖ ទូរស័ព្ទដាក់ជួសជុល០៨គ្រឿង (ម៉ាកiPhon.7+.០១គ្រឿង, ម៉ាកiPhon6s០១គ្រឿង, ម៉ាកViVox5s.០១គ្រឿង, ម៉ាកoppo.R9s.០១គ្រឿង, ម៉ាកសាប់សុងជេ7.០១គ្រឿង, ម៉ាកសាំសុងជេ2.០១គ្រឿង, ម៉ាក
oppoA1K.០១គ្រឿង)។
៨-ម៉ាស៉ីនទូរស័ព្ទកាប់សាច់០៧គ្រឿង។
៩៖ ថ្មទូរស័ព្ទ០៧ដុំ។
១០៖ កាបូបស្ពាយពណ៌ខ្មៅចំនួន០២។
១១៖ កន្សែងពោះគោពណ៌ក្រហមចំនួន០១ (ជារបស់ជនរងគ្រោះ)។

របាយការណ៍របស់សមត្ថកិច្ចស្រុកកៀនស្វាយ បានឲ្យដឹងទៀតថា វត្ថុតាងចាប់យករួមមាន៖

១៖ ម៉ាស៉ីនបិតពពុះអេក្រង់ទូរស័ព្ទចំនួន០១។
២៖ ម៉ាស៉ីនអ៊ុតអេក្រង់ទូរស័ព្ទចំនួន០១។
៣៖ ទូរស័ព្ទម៉ាកសាំសុង ០១គ្រឿង។
៤៖ កញ្ចក់អ៊ុត ០៩ប្រអប់។
៥៖ អេក្រង់ទូរស័ព្ទចំនួន ១៩បន្ទះ។
៦៖ ទូរស័ព្ទខូច ០៥គ្រឿង (ម៉ាកiPhone6.០១គ្រឿង. ម៉ាកសាំសុងNot5.០១ គ្រឿង. ម៉ាកLenovo Ks.០១គ្រឿង. ម៉ាកmi.០១គ្រឿង. ម៉ាកiPhon5.០១គ្រឿង)។
៧៖ ទូរស័ព្ទជួសជុល ០៨គ្រឿង (ម៉ាកiPhon.7Ples.០១គ្រឿង, ម៉ាកiPhon6s០១គ្រឿង, ម៉ាកViVox5s.០១គ្រឿង, ម៉ាកoppo.R9s.០១គ្រឿង, ម៉ាកសាំសុងជេ7.០១គ្រឿង, ម៉ាកសាប់សុងជេ2.០១គ្រឿង, ម៉ាកoppoA1K.០១គ្រឿង)។
៨៖ ម៉ាស៉ីនទូរស័ព្ទកាប់សាច់ ០៧គ្រឿង។
៩៖ ថ្មទូរស័ព្ទ ០៧ដុំ។
១០៖ កាបូបស្ពាយពណខ្មៅចំនួន០២។
១១៖ កន្សែងពោះគោពណ៌ក្រហមចំនួន០១ និងសោរសូឡិច០១ ដោះអស់ (ជារបស់ជនរងគ្រោះ)។
១២៖ ដែកកាប់ចំនួន០១ (ជារបស់ជនសង្ស័យ)។
១៣៖ សោរទីបចំនួន០១ (ជារបស់ជនសង្ស័យ)
១៤៖ លួស០១ដុំ (ជារបស់ជនសង្ស័យ)។
១៥៖ ដែកសរសៃមានស៊ករឺស័រចំនួន០១ (ជារបស់ជនសង្ស័យ)។
១៦៖ ពិលឡាស៊ែចំនួន០១ (ជារបស់ជនសង្ស័យ)។
១៧៖ ទូរស័ព្ទ០១គ្រឿងម៉ាកNokiA អ៉ិនចុចពិលចំនួន០១គ្រឿង (ជារបស់ជនសង្ស័យ)។
១៨៖ ម៉ូតូ០១គ្រឿងម៉ាកស៊ុយសុយគី ស្មាក់នីវ៉ូ ពណ៌ខ្មៅ គ្មានស្លាកលេខគ្មានកន្ត្រក (ជារបស់ជនសង្ស័យ)។
១៩៖ ស្បែកជើង០១គូរ. មួកកាតិ ពណ៌ខ្មៅចំននួន០១ និងដែកកេះហ្គាសពណ៌ខៀវចំនួន០១ (ជារបស់ជនសង្ស័យ)៕