(ភ្នំពេញ)៖ ថ្មីៗនេះក្រុមហ៊ុន Huawei បានបញ្ចេញស្មាតហ្វូនរបស់ខ្លួនមួយម៉ូឌែលថ្មីមួយទៀត ដើម្បីវាយលុកទីផ្សារ ជាពិសេសគឺយុវវ័យដែលនិយមស្មាតហ្វូនតម្លៃជាង ២០០ដុល្លារ ដោយអមមកជាមួយការរចនារូបរាងឥតខ្ចោះ ថែមទាំងសមត្ថភាពខ្ពស់ផងដែរ។

ខាងក្រោមនេះគឺជា៦ចំណុចខ្លាំងរបស់ Huawei Y9s ដែលមានតម្លៃត្រឹម ២៥៩ដុល្លារប៉ុណ្ណោះ៖

* ទី១៖ ការរចនាតួខ្លួន៖ តួខ្នងក្រាលដោយកញ្ចក់កោង3D ការពារសឹកឆ្កូត ពណ៌គ្រីស្តាល់ភ្លឺចែងចាំង ធ្វើឱ្យស្មាតហ្វូនកាន់តែប្រណិត។ មួយវិញទៀតគឺបន្ទះស្កេនក្រយៅដៃចំហៀង វាស្កេនដោះសោរបានត្រឹមត្រូវ លឿន និងងាយស្រួលប្រើប្រាស់។ បន្តទៀតគឺកាមេរ៉ាផុសឡើង វាជាបច្ចេកវិទ្យាកំពុងពេញនិយម និងទ្រទំងន់ដល់ទៅ ១៥គីឡូក្រាម។

* ទី២៖ អេក្រង់៖ HUAWEI Ultra FullView Display ជាអេក្រង់លាតពេញ គ្មានឆក ទំហំ ៦.៥៩អ៊ីង កម្រិតបង្ហាញ FHD+ ដោយអេក្រង់លាតនេះ វាកាន់តែផ្ដល់ភាពងាយស្រួលពេលលេងអ៊ីនធឺណិត មើលភាពយន្ត និងពេលលេងហ្គេម។

* ទី៣៖ កាមេរ៉ា AI បីគ្រាប់៖ កាមេរ៉ាគឺជាចំណែកសំខាន់បំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដូច្នេះសម្រាប់ប្លង់ទូទៅគឺ Y9s បានបំពាក់ទំហំកាមេរ៉ា 48MP ថតរូបច្បាស់ និងលម្អិត ហើយរូបភាពថតដែលថតចេញមានខ្នាតធំដល់ទៅ 8000x6000 ប្លង់ទូលាយទំហំ 8MP ថតរូបទូលាយខ្លាំង ដល់ទៅ 120° វាជួយបង្កើនពន្លឺផ្តល់ពណ៌បានស្រស់ល្អ និង ប្លង់ព្រាលទំហំ ២MP កាត់ព្រាលបានត្រូវចំនុចហើយវាក៏មានមុខងារផ្សេងៗទៀតដូចជា Pro mode, Night mode, Slow-motion, Time-lapse, Light painting, HDR ជាដើម។

* ទី៤៖ កាមេរ៉ា Pop-Up សែលហ្វី៖ សម្រាប់អ្នកដែលចូលចិត្តថតសែលហ្វីធានាថាត្រូវចិត្ត ជាមួយកាមេរ៉ាផុសឡើង (Pop-up Selfie Camera) ទំហំ 16MP មានបច្ចកវិទ្យា AI ជំនួយពន្លឺ និងពណ៌ រូបភាពកាន់តែស្អាត មុខងារជំនួយសម្រស់ (Beauty mode) និងមុខងារជំនួយប្លង់ព្រាលខាងក្រោយ។

* ទី៥៖ ថាមពលប្រើប្រាស់៖ ផ្ទុកថាមពលថ្មទំហំ 4000mAh និងជាមួយរន្ធ USB ប្រភេទ C បញ្ចូលថ្មតែម្តងប្រើពេញមួយថ្ងៃ។

* ទី៦៖ អង្គផ្ទុកទិន្ន័យ៖ HUAWEI Y9s មកជាមួយអង្គចងចាំទំហំ 6GB អង្គផ្ទុកទិន្ន័យដល់ទៅ 128GB និងអាចបន្ថែមមេម៉ូរីរហូតដល់ 512GB ដែលអាចដំឡើងកម្មវិធី រឺហ្គេម និងទាញយកភាពយន្តយ៉ាងពេញចិត្តផងដែរ។

សម្រាប់៦ចំណុចខាងលើ វាជាជំនួយសម្រាប់អ្នកកំពុងតែស្វែងរកស្មាតហ្វូនថ្មី ដែលមានតម្លៃជាង ២០០ដុល្លារ ប្រសិនបើអ្នកចាប់អារម្មណ៍លើម៉ូឌែល Huawei Y9s អ្នកអាចស្វែងរកគ្រប់ហាងលក់ទូរសព្ទក្នុងប្រទេសកម្ពុជាដើម្បីកុម៉្មង់ទុកមុន ចំពោះការកុម្ម៉ង់ទុកនឹងទទួលបានកាតាបស្ពាយក្រោយរបស់ Huawei (Huawei Backpack) និងលេខពិសេសរបស់ Smartផងដែរ ហើយស្មាតហ្វូននេះនឹងមកដល់នៅថ្ងៃទី ១២.១២.២០១៩៕