(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨​ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន១៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥៤នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១០ករណី ឃាត់ខ្លួន២១ និងប្រើប្រាស់៩ករណី ឃាត់ខ្លួន៣៣នាក់។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៨​ ខែធ្នូ ឆ្នាំ២០១៩ មានចំនួនសរុប៩,០៥៥ករណី ដោយឃាត់មនុស្សចំនួន១៨,៩៦៥ (ស្រី ១,២៦០នាក់) (ជនបរទេស៣៨១នាក់ ស្រី៦៣នាក់ មាន១២សញ្ជាតិ)៕