(ភ្នំពេញ)៖ ថ្មីៗនេះហាងការ៉េម Dairy Queen លំដាប់ពិភពលោក ដែលបច្ចុប្បន្នបាននឹងកំពុងដំណើរការនៅកម្ពុជា បានផលិតការ៉េមបែបក្រែមទន់ល្មើយ ថ្មីមួយប្រភេទថ្មី ដើម្បីជួយដល់សុខភាពអ្នកទទួលទាន ដែលមានឈ្មោះថា Peanut Butter។ ដោយយល់ឃើញថា ការ៉េមលាយក្រឡុកជាមួយនឹង សណ្តែកដី គឺអាចជួយដល់សុខភាពបានច្រើនពលរដ្ឋកម្ពុជា ដូចេ្នះហើយទើបហាងការ៉េម Dairy Queen បានសម្រេច ផលិតនូវការ៉េមប្រភេទនេះឡើង ដើម្បីបំពេញតម្រូវការឲ្យកាន់តែប្រសើរជាងមុន ជាមួយនឹងក្លិនសណ្តែកដី រួមបញ្ចូលនិងរសជាតិផ្អែមត្រជាក់។

យោងទៅតាមគេហទំព័រ Prevention បានឲ្យដឹងថា Peanut Butter អាចជួយដល់ការសម្រកទំងន់។ ជាមួយគ្នានេះដែរ សណ្តែកដីក៏មានរួមផ្សំនូវ វីតាមីន E វិតាមីន B6 ដែរ អាចជួយដល់ប្រព័ន្ធការពាររាងកាយ។ ផ្អែកទៅលើការស្រាវជ្រាវក៏បានបង្ហាញដែរថា ការញុំាសណ្តែកដីជួយកាត់បន្ថយ នៃការកើតមានជំងឺបេះដួង និងជំងឺរាំរ៉ៃ ផ្សេងៗទៀត ដូច្នេះហើយទើបហាងការ៉េម Dairy Queen បានផលិតនៅការ៉េមក្រែមទន់ល្មើយ ក្រឡុកលាយជាមួយនឹងសណ្តែកដីនោះឡើង ។

សូមជំរាបថា នៅកម្ពុជាហាងការ៉េម Dairy Queen មាន ៦សាខាក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប។ បច្ចុប្បន្នហាងការ៉េម Dairy Queen មានច្រើនជាង ៦៩០០ហាង នឹង ៣២ប្រទេស ទូទំាងពិភពលោក ក៏ដូជាមានការផ្តល់ជូននូវ ផលិតផលជាច្រើនជំរើសពីការ៉េមខូន វ៉ាហ្វល ប្លីហ្សាដ ការ៉េមសាន់ដេ ម៉ូឡាតេ ការ៉េមក្រឡុកស្មូតធី អាយស្គ្រីមខេក ជាមួយនឹងជំរើសរសជាតិ ក៏ដូចជាការតុបតែង រួមនិងរសជាតិហតដក បែបអាមេរិកដ៏ល្បីល្បាញ ៧រសជាតិផ្សេងទៀត៕