(ភ្នំពេញ)៖ ដើម្បីអបអរសាទរការបើកសម្ពោធសាខាទី៤ របស់ខ្លួន ក្រុមហ៊ុន Life T International Co.,Ltd ដែលចែកចាយឧបករណ៍អេឡិចត្រូនិកនៅកម្ពុជា នឹងធ្វើការលក់បញ្ចុះតម្លៃ រហូតដល់៥០% លើគ្រប់មុខទំនិញទាំងអស់ សម្រាប់អតិថិជន២០នាក់ដំបូង

សម្រាប់ការបញ្ចុះតម្លៃនេះ ចំពោះកាសប្លូធូសវិញ ក្រុមហ៊ុននឹងលក់ជូនត្រឹមតែ១ដុល្លារតែប៉ុណ្ណោះ ហើយអ្វីកាន់តែពិសេសនោះ គឺអតិថិជនអាចភ្លក់ស្រាក្រហម ដោយឥតគិតថ្លៃ ក្នុងឱកាសបើកសម្ពោធថែមទៀតផង។

គួរជម្រាបថា ក្រុមហ៊ុនធ្វើការបញ្ចុះតម្លៃត្រឹមតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ចំពោះអតិថិជនចំនួន២០នាក់ដំបូង លើសពីនេះទៅទៀត អតិថិជនដែលចង់បានការបញ្ចុះតម្លៃពិសេសនេះ សូមមេត្តារួសរាន់ឡើងព្រោះចំនួនមានកំណត់។

នៅក្នុងឱកាសបើកសម្ពោធនូវសាខាទី៤នេះដែរ ក្រុមហ៊ុន Life T International Co.,Ltd នឹងចែកជូននូវអាវរងាចំនួន៥០០អាវ ដោយឥតគិតថ្លៃជូនអតិថិជនផងដែរ។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់លេខ៖ ០៩៣ ៧៧៧ ៧៧៦/ ០៧៨ ៦២០ ០០៦/ ០៩៧ ៦៦៦៦ ៩១១ ឬតាមរយៈអាស្រ័យដ្ឋាន ផ្ទះលេខ៥៧៧ ផ្លូវ៣៧១ (ជាប់ស្តុបស្ពានដែក) ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕