(កំពង់ចាម)៖ បន្ទាប់ពីបានដឹងថា ស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ជួបប្រទះនូវគ្រោះរាំងស្ងួត ប្រមាណជាង១០០ហិកតា ស្ថិតនៅតំបន់អូរចក ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់វិធានការអន្តរាគមន៍ ឱ្យមន្ត្រីនៃមន្ទីរធនធា នទឹកខេត្តកំពង់ចាម ចុះរៀបចំដាក់ម៉ាស៊ីន បូមទឹកសង្គ្រោះបន្ទាន់ដល់ស្រូវប្រាំងទាំងនោះ។

បើតាមប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម លោក អ៊ុម វិបុល បានឱ្យដឹងថា ដោយមានការណែនាំពីលោកអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍បូមទឹកជួយ សង្គ្រោះស្រូវប្រាំង ចំនួន៩៨.៥ ហិកតា ដោយបានបូមទឹកយកទៅស្រោចស្រពផ្នែកខាងក្រោម ប្រើម៉ាស៊ីនកម្លាំង ២៥សេស មុខកាត់0.១ ម៉ែត្រ ចំនួន៣ បូមពីប្រភពទឹកក្បាលហុងអូរចក ស្ថិតនៅតំបន់អូរចក ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់៕