(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យ លោកឧត្តមសេនីយ៍ទោ Jiang Hong Jun អគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច កងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារខាងលើនេះ ខណៈលោកឧត្ដមសេនីយ៍ បានដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីកិច្ចសហប្រតិបត្តិការល្អ រវាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអគ្គនាយកដ្ឋាននៃកងទ័ពរំដោះប្រជាជនចិន៕