(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន២២ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៣នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១០ករណី ឃាត់ខ្លួន១៩នាក់, ប្រើប្រាស់១១ករណី ឃាត់ខ្លួន២៤នាក់ និងដាំដុះគ្រឿងញៀន១ករណី។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មានចំនួនសរុប៩,០៩០ករណី ដោយឃាត់មនុស្សចំនួន១៩,០៣៧ (ស្រី ១,២៦៧នាក់) (ជនបរទេស៤០១នាក់ ស្រី៦៤នាក់ មាន១២សញ្ជាតិ)៕