(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការស្វែងរក និងប្រើប្រាស់ព័ត៌មាន បច្ចេកទេសកសិកម្ម និងលិខិតបទដ្ឋានគតិយុត្តនានា តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ។

ក្រសួងកសិកម្ម បានឲ្យដឹងថា កន្លងទៅថ្មីៗនេះ មានបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួន បានផ្សាយផ្ទាល់ក្តីមិនផ្ទាល់ក្តី បានផ្តល់យោបល់ក៏ដូចជាធ្វើការរិះគន់ ទៅលើក្រសួង ពាក់ព័ន្ធនឹងការងារកសិកម្ម ជាពិសេសទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន បច្ចេកទេសកសិកម្ម ដោយពុំបានធ្វើការទំនាក់ទំនង និងស្រាវជ្រាវ ព័ត៌មានឲ្យបានហ្មត់ចត់ជាមុន ហើយធ្វើការសន្និដ្ឋាន និងវាយតម្លៃខុសពីការពិត ដែលក្រសួងបាន និងកំពុងអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ បញ្ហានេះបានធ្វើឲ្យសាធារណជន ជាពិសេសប្រជាកសិករ មានការយល់ច្រឡំលើក្រសួង មិនមានចំណាត់ការជួយដល់ប្រជាកសិករឡើយ។

ក្នុងបរិការណ៍នេះ ក្រសួងកសិកម្ម សូមជម្រាបជូនដល់សាធារណជន បណ្តាញសារព័ត៌មាន ក្រុមហ៊ុន ពាណិជ្ជករ សហគមន៍កសិកម្ម និងប្រជាកសិករទាំងអស់ ជ្រាបថា
ដើម្បីបង្កឲ្យមានភាពងាយស្រួលក្នុងការស្វែងរក និងប្រើប្រាស់ព័ត៌មាន បច្ចេកទេសកសិកម្ម និងលិខិតបទដ្ឋានគតិយុត្តនានា តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្រសួងមានគេហទំព័រផ្លូវការ «http://www.maff.gov.kh» ដែលមានបណ្តាញតភ្ជាប់ទៅកាន់គេហទំព័រ របស់អនុវិស័យទាំងប្រាំ អង្គភាពអមទីស្តីការក្រសួង និងមន្ទីររាជធានី-ខេត្ត ព្រមទាំងគេហទំព័រសេវាព័ត៌មានទីផ្សារ និងបច្ចេកទេសកសិកម្ម ដូចជា «http://khmeragri.info» «camagrimarket»និង http://anis.org.kh ផងដែរ។

ក្រសួងកសិកម្ម បានបន្ថែមថា ខ្លួនក៏មានបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុកផ្លូវការ http://www.facebook.com/maff.gov.kh(ប្រព័ន្ធឌីជីថល) ដើម្បីផ្សព្វផ្សាយ ពីសកម្មភាពរបស់ថ្នាក់ដឹកនាំក្រសួង និងលិខិតបទដ្ឋានគតិយុត្តនានា។ ជាមួយគ្នានេះផងដែរ ក្រសួងបានបង្កើត YouTube Chanel fsnnsinin: Cambodia Agriculture Video-MAFF Ainigpgnutiay បច្ចេកទេសកសិកម្មថ្មីៗ ជូនដល់សាធារណជនប្រើប្រាស់តាមសេចក្តីត្រូវការ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម៖