(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យណូអែល ដ៏សប្បាយរីករាយនាចុងឆ្នាំនេះ ណាហ្គាវើលដ៍ មានបម្រើជូននូវមុខម្ហូបឈ្ងុយឆ្ងាញ់ដ៏សម្បូរបែប និងការសម្តែងសិល្បៈដ៏សប្បាយអស្ចារ្យ ដែលពុកម៉ែបងប្អូនអាចមកពិសា និងកម្សាន្តជាមួយក្រុមគ្រួសារ។ ចាប់ពីម៉ោង៥៖៣០ល្ងាច ដល់១០៖៣០យប់ រៀងរាល់ល្ងាច ភោជនីយដ្ឋានប៊ុហ្វេប្រណីត 2Pangea មានបម្រើជូននូវអាហារប៊ុហ្វេដ៏ឈ្ងុយឆ្ងាញ់ ដែលមានច្រើនមុខជាងគេ ក្នុងរាជធានីភ្នំពេញ។

ចន្លោះថ្ងៃទី២០ ទៅថ្ងៃទី២៥ ខែធ្នូនេះ មានម្ហូបបែបណូអែលពិសេស បន្ថែមទៅលើអាហារប៊ុហ្វេ ៣៨ដុល្លារ សម្រាប់ម្នាក់១៩ដុល្លារ សម្រាប់កុមារអាយុក្រោម១២ឆ្នាំ និងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម៥ឆ្នាំ។ ម្ហូបបុណ្យណូអែលពិសេសនេះ ក៏មានបន្ថែមទៅលើអាហារថ្ងៃត្រង់ថ្ងៃអាទិត្យផងដែរ ចាប់ពីម៉ោង១១៖៣០ព្រឹក ដល់៣រសៀលនៅថ្ងៃទី២២ ធ្នូ តម្លៃ១៩.៩៩ដុល្លារ សម្រាប់ម្នាក់១៤ដុល្លារ សម្រាប់កុមារអាយុក្រោម១២ឆ្នាំ និងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម៥ឆ្នាំ និងមានការកម្សាន្តជាច្រើនសម្រាប់កុមារ។

សម្រាប់អ្នកដែលចង់ពិសាម្ហូបរសជាតិដើមបារាំង សូមអញ្ជើញទៅភោជនីយដ្ឋានបារាំង Le Gourmet នៅណាហ្គាវើលដ៍ទី១ ដើម្បីពិសាម្ហូបឈុត ៤ មុខនៅថ្ងៃទី២៤ និង២៥ ធ្នូក្នុងពេលអាហារថ្ងៃត្រង់ ឬល្ងាច (១២ ថ្ងៃត្រង់ដល់ ៣រសៀល ឬ៦ល្ងាច ដល់៩យប់) ម្នាក់៥២ដុល្លារ។ ជម្រើសមួយទៀត លោកអ្នកអាចអញ្ជើញទៅភោជនីយដ្ឋានអ៊ីតាលី Bistro Romano ដើម្បីពិសាមាន់ទួគី និងបង្អែមផ្លែឈើចំហុយជាមួយស្រាដ៏ឆ្ងាញ់ប្លែក រៀងរាល់ថ្ងៃ ពីថ្ងៃទី១៦ ដល់២៥ ធ្នូ សម្រាប់អាហារថ្ងៃត្រង់ ឬល្ងាច (១១ព្រឹក ដល់១១យប់)។

សម្រាប់អ្នកដែលចូលចិត្តនំណូអែល លោកអ្នកអាចរកទិញបាននៅកន្លែងទទួលភ្ញៀវ Lobby Lounge ឬភោជនីយដ្ឋានក្រោមដី Food Pavilion រៀងរាល់ថ្ងៃ ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃទី២៦ ធ្នូ (១០ព្រឹក ដល់១០យប់)។ នំទាំងនេះ រួមមាន៖ នំរូបផ្ទះរសជាតិខ្ញី នំសូកូឡារាងគល់ឈើ នំតូចៗ និងនំជាច្រើនមុខទៀត។

បន្ថែមទៅលើមុខម្ហូបពិសេស សូមអញ្ជើញមកទស្សនាការសម្តែងសិល្បៈអបអរបុណ្យណូអែលដ៏អស្ចារ្យដោយសេរី នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ នៅម៉ោង៦ល្ងាចរៀងរាល់ថ្ងៃ ពីឥឡូវនេះ រហូតដល់ថ្ងៃទី២៩ ធ្នូ ហើយក៏មានការដើរក្បួនដង្ហែដើម្បីអបអរបុណ្យណូអែល នៅក្នុងអគារផងដែរបន្ទាប់ពីការសម្តែង។ អ្វីដែលប្លែកនោះ លោកតាណូអែល និងលោកយាយណូអែល នឹងបង្ហាញខ្លួន ដើម្បីប្រសិទ្ធពរជ័យជូនដល់ភ្ញៀវទាំងអស់ ពីថ្ងៃទី១៣ ដល់ ២៥ ខែធ្នូ នៅកន្លែងទទួលភ្ញៀវក្នុងសណ្ឋាគារ ដែលមានការតុបតែងបែបណូអែលដ៏ទាក់ទាញ។

ភាពអស្ចារ្យមួយទៀត គឺមានការផ្តល់ជូននូវការសម្តែងសិល្បៈអបអរបុណ្យណូអែលដែលពុកម៉ែបងប្អូនរបស់យើងអាចចូលទស្សនាដោយសេរី នៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ទី២៥ ធ្នូ ចាប់ពីម៉ោង៨យប់។ ការសម្តែង៣០នាទីនេះ គឺជាការសម្តែងបែបរឿងព្រេង បែបវេទមន្តលាយឡំជាមួយបទភ្លេងបែបណូអែលដ៏ប្លែក នៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ mapping ដំបូងគេបង្អស់ នៅកម្ពុជា។ ស័ក្តិសមសម្រាប់គ្រប់វ័យ។

ចូលទស្សនាសេរី និងមកមុនបានមុន ហើយកុំភ្លេចថតរូបជាមួយព្រិលសិប្បនិមិត្ត និងលោកតាណូអែលនៅ foyer នៃសាលមហោស្រព NABA ផងដែរ។ ទទួលយកនូវភាពសប្បាយគ្មានដែនកំណត់ ក្នុងឱកាសបុណ្យណូអែល ជាមួយអ្នកជាទីស្រឡាញ់របស់អ្នកនៅណាហ្គាវើលដ៍ពេញមួយខែធ្នូ។ សូមឲ្យសំណាងកើតមានឡើងដល់គ្រប់ៗគ្នា ក្នុងឱកាសបុណ្យណូអែល៕