(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន៣៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ១០៩នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ២៦ករណី ឃាត់ខ្លួន៧២នាក់ និងប្រើប្រាស់១៣ករណី ឃាត់ខ្លួន៣៧នាក់។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ មានចំនួនសរុប៩,១៧៤ករណី ដោយឃាត់មនុស្សចំនួន១៩,២២៨នាក់ (ស្រី ១,២៧៦នាក់) (ជនបរទេស៤០១នាក់ ស្រី៦៤នាក់ មាន១២សញ្ជាតិ)៕