(ភ្នំពេញ)៖ ក្រុមហ៊ុនថ្នាំលាប មកពីប្រទេសន័រវែស Jotun បានរៀបចំសម្ពោធជាផ្លូវការ នូវផលិតផលថ្នាំលាបថ្មី Majestic True Beauty មានគុណភាពខ្ពស់ សម្រាប់លាបផ្ទៃខាងក្នុង ដែលនឹងជួយបន្ថែមសោភ័ណភាព ដល់គេហដ្ឋាន និងគម្រោងអគារ ឲ្យកាន់តែស្រស់ស្អាត។ ពិធីនេះ បានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។

ថ្នាំលាបនេះ ត្រូវបានក្រុមហ៊ុនផ្ដោតសំខាន់ ទៅលើផ្ទៃជញ្ជាំងផ្នែកខាងក្នុង ដែលស្របទៅតាមពណ៌ ដែលនឹងពេញនិយម នៅឆ្នាំ២០២០ខាងមុខ ជាមួយជម្រើសពណ៌ថ្មី រហូតដល់១២ពណ៌ ស្របពេលដែល Jotun យល់ឃើញថា គេហដ្ឋានស្រស់ស្អាត ជាប្រភពនៃមោទនភាព និងជាទីកន្លែងដែលផ្ដល់នូវផាសុកភាពបំផុត សម្រាប់ការរស់នៅ។

ថ្លែងក្នុងពិធីសម្ពោធខាងលើ នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Jotun ប្រចាំប្រទេសកម្ពុជា លោក Svein Johan Stub បានថ្លែងឲ្យដឹងថា តាមរយៈផលិតផលថ្នាំលាប Majestic True Beauty ក្រុមហ៊ុនបានប្ដេជ្ញាផ្ដល់ ឲ្យម្ចាស់ផ្ទះនូវពណ៌ដ៏ស្រស់ស្អាត និងអាចប្រើបានយូរអង្វែងគួរជាទីគាប់ចិត្ត។

លោក Svein Johan Stub បន្តថា សព្វថ្ងៃនេះ ម្ចាស់ផ្ទះដែលឆ្លាតវៃ គឺមានភាពជាក់លាក់ក្នុងចិត្ត នៅពេលជ្រើសរើសពណ៌ថ្នាំលាប សម្រាប់គេហដ្ឋានរបស់ខ្លួន និងយល់ច្បាស់ពីលទ្ធផល ក្រោយពេលបានប្រើប្រាស់។ ពីព្រោះថាគេហដ្ឋានមួយ គឺវាបានបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ និងពីរបៀបរស់នៅ របស់បុគ្គលនោះផងដែរ។

លោក Svein បានបន្ថែមទៀតថា ថ្នាំលាប Majestic True Beauty ថ្មី របស់ Jotun ត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ និងបំពេញបន្ថែមនូវចក្ខុវិស័យ ផ្នែកសោភ័ណភាពរបស់ម្ចាស់គេហដ្ឋាន នាពេលបច្ចុប្បន្ន ក៏ដូចជាឆ្នាំខាងមុខផងដែរ។ សម្រាប់ឆ្នាំ២០២០ ដែលនឹងខិតជិតមកដល់នេះ ថ្នាំពណ៌ថ្មីៗរបស់ Jotun នឹងជួយបំផុសគំនិតដល់ម្ចាស់គេហដ្ឋាន ឲ្យរកបាននូវពណ៌ដែលខ្លួនចូលចិត្ត និងពណ៌ដែលពេញនិយមផងដែរ។

Majestic True Beauty គឺជាថ្នាំលាបមានគុណខ្ពស់ សម្រាប់លាបផ្ទៃខាងក្នុង ជាមួយពណ៌ស្រស់ស្អាត ឆើតឆាយដែលធ្វើឲ្យជញ្ជាំងផ្ទះមានភាពរស់រវើក។ នេះជាភាពវិជ្ជមានមួយដែល Jotun នាំមុខគេ នៃបច្ចេកវិទ្យា TrueColour។ ជញ្ជាំងត្រូវបានការពារពីសា្នមប្រឡាក់ និងងាយសម្អាតគ្មានគូរប្រដូច ដែលនាំឲ្យគេហដ្ឋានរបស់លោកអ្នកស្រស់ស្អាតស្ថិតស្ថេរយូរអង្វែង។

សូមជម្រាបថា ក្រុមហ៊ុន Jotun ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩២៦ នៅ Sandefjord ភាគអាគ្នេយ៍ នៃប្រទេសន័រវែស Jotun គឺជាក្រុមហ៊ុនថ្នាំលាបដ៏ធំបំផុតមួយ របស់ពិភពលោកដែលមានក្រុមហ៊ុននៅជាង១០០ ប្រទេសជុំវិញពិភពលោក។ ជាមួយនឹងការស្រាវជ្រាវ និងការច្នៃប្រឌិតពណ៌ Jotun ត្រូវបានគេស្គាល់ថា ជាភាពស្រស់ស្អាត ការការពារ និងភាពធន់នៃថ្នាំលាប ដែលបានផ្តល់ជូន៕