(ភ្នំពេញ)៖ លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសជាថ្មីម្តងទៀតនៅថ្ងៃនេះថា៖ «រាល់ក្រវិលកំប៉ុងស្រាបៀរកម្ពុជាទាំង ចាស់ និងថ្មីរង្វាន់តូច ឬរង្វាន់ធំ ក្រុមហ៊ុននៅតែបន្តប្តូរជូនអតិថិជនលក់បន្ត ឬអ្នកប្រើប្រាស់ផ្ទាល់ ដូចធម្មតាដដែល បើទោះបីជាស្រាបៀរកម្ពុជាបានផ្លាស់ប្តូររូបរាងថ្មីដ៏ឡូយនេះក៏ដោយ ដូច្នេះសូមអតិថិជនដែលមានក្រវិលរង្វាន់កំប៉ុងចាស់ក្នុងដៃកុំមានការព្រួយបារម្ភ»។

លោកក៏បានលើកទឹកចិត្តដល់អតិថិជនលក់បន្ត ក៏ដូចជាអ្នកប្រើប្រាស់ផ្ទាល់ទូទាំងប្រទេស សូមយកក្រវិលកំប៉ុងទាំងអស់ទៅប្តូរជាមួយដៃគូចែកចាយផ្តាច់មុខផលិតផល ខ្មែរ ប៊ែវើរីជីស នៅតាមខេត្តក្រុងនានាដែលនៅជិតលោកអ្នកតាមរយៈអាសយដ្ឋាន និងលេខទូរស័ព្ទ ក្នុងរូបភាពដែលបានភ្ជាប់នៅក្នុងអត្ថបទនេះ។

ដោយឡែក រង្វាន់ក្រវិលកំប៉ុងដែលមានតម្លៃចាប់ពី 4 លានរៀល 5 លានរៀល 40 លានរៀល 50 លានរៀល និង ឡានទំនើប Porsche 2020 លោកអ្នកអាចទំនាក់ទំនងប្តូររង្វាន់ផ្ទាល់ជាមួយក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទលេខ៖061/067/069 902 902។

ហើយលោកក៏បានផ្តាំផ្ញើរដល់អតិថិជនទាំងអស់ សូមទំនាក់ទំនងមកក្រុមហ៊ុនភ្លាមតាមរយៈ លេខទូរស័ព្ទ៖ 061/067/069 902 902 បើមានចម្ងល់ណាមួយទាក់ទងជាមួយការប្តូររង្វាន់ក្រវិលកំប៉ុងស្រាបៀរកម្ពុជាទាំងថ្មី និងចាស់។

សូមពិសាដោយការទទួលខុសត្រូវ!