(ភ្នំពេញ)៖ ក្នុងឱកាសថ្ងៃដ៏ពិសេស 12 .12 ពិធីបុណ្យគ្រីស្មាស៍ និងឆ្លងឆ្នាំសកល ២០១៩ Smile Shop ដែលជាផ្សារលក់ទំនិញតាមប្រព័ន្ធអនឡាញ៍ឈានមុខគេនៅកម្ពុជា ហើយ App Smile Shop បានភា្ជប់ជាមួយ Platform ដ៏ល្អបំផុត និងមានអតិថិជន ច្រើនជាងគេបំផុតកំពុងប្រើប្រាស់។

កម្មវិធី App Smile Shop ជាមួយការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាទៅលើ App ឥតឈប់ឈរ ធ្វើឱ្យ App Smile Shop ទាំងមូល មានលក្ខណ:សាមញ្ញ ងាយស្រួលប្រើប្រាស់ មានមុខងារដ៏សំបូរបែប សម្រាប់ជ្រើសរើសក្នុងការបញ្ជាទិញ ហើយអ្វីដែលកាន់តែពិសេស App Smile Shop បានភា្ជប់ប្រព័ន្ធប្រត្តិបត្តការទូរទាត់ទំនិញយ៉ាងសំបូរបែប ជាមួយ ABA, WING, Pi Pay, Visa Card, Master Card, Ali Pay, Union Pay និងHuione ជាដើម ។

នៅថ្ងៃនេះ Smile Shop បានប្រកាស ផ្តល់នូវប្រូម៉ូស្សិនថ្មីដ៏ពិសេសអស្ចារ្យ ជូនដល់អតិថិជនទូរទៅ ទាំងអតិជនចាស់ និងថ្មី ដោយគ្រាន់តែធ្វើការបញ្ជាទិញ ផលិតផលគ្រប់ប្រភេទតាមរយ: App Smile Shop។

តាមរយ:ប្រូម៉ូស្សិននេះ Smile Shop បានផ្តល់ទឹកប្រាក់យ៉ាងច្រើនជា Coupon $ 2 រាប់ម៉ឺនសន្លឹក, ការបញ្ចុះតម្លៃដ៏សម្បើមរហូតដល់ 50%, និងថែមកាដូ យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយអ្វីកាន់តែពិសេសនោះ អតិថិជនមាន ឱកាសឈ្នះ រង្វាន់ធំ IPhone 11 Pro ទៀតផង។

កាដូទាំងអស់នោះរួមមាន Power bank 10000mAh, កាតាបស្ពាយម៉ាក Mi, កាតាប ស្ពាយចំហៀង, Gift Sets, Mi. Selfie Tripod ជាដើម។ បច្ចុប្បន្ន Smile Shop បានសហការណ៍ ជាមួយប្រេនល្បីៗដូចជា Xiaomi, Huawei , Oppo ,Vivo , Media , Giant , Miniso , Monument book និងប្រេនល្បីៗជាច្រើនទៀត។

គួរបញ្ជាក់ផងដែរ តាម រយ: App Smile Shop អតិថិជនទាំងអស់អាច បញ្ជាទិញ ផលិតផលរាប់ម៉ឺនប្រភេទ ដូចជា ផលិតផលទូរស័ព្ទ គ្រឿងបន្លាស់ទូរស័ព្ទ គ្រឿងអេឡិចត្រូចនិច ម៉ាស៊ីនកំព្យូទ័រ គ្រឿងថែរក្សាសម្ផស្ស សំលៀកបំពាក់ទាន់សម័យ សៀវភៅគ្រប់ប្រភេទ ផលិតក្នុងស្រុក និងក្រៅស្រុក ដ៏សំបូរបែបជាច្រើនផ្សេងទៀត។
ប្រូម៉ូសិ្សនមានសុពលភាព រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

សម្រាប់ព័ត៌មានលម្អិត សូមចុច តំណរលីងខាងក្រោម៖
https://www.facebook.com/smileshop.cambodia/
http://onelink.to/pqj8has
Smile Shop
Your Trust Online Shop in Cambodia