(ភ្នំពេញ)៖ ចាប់ផ្តើមពីចំនួនសិស្សតិចតួច កាលពី១៥ឆ្នាំមុន សាលា CIA FIRST បានក្លាយជាសាលាមួយដ៏ធំ និងមានការទទួលស្គាល់នៅក្នុងប្រទេសកម្ពុជា។ ដើម្បីអបអរសាទរនូវសមិទ្ធផលនេះ ជាមួយគ្រួសារដៃគូ សហគមន៍សាលា CIA FIRST បានរៀបចំទិវាគ្រួសារប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ការសិក្សាពេញមួយជីវិត»

ការប្រារព្ធកម្មវិធី ក្នុងទិវាគ្រួសាររួមមាន៖ ការលក់ចំណីអារហារ កីឡា និងសកម្មភាពជាច្រើន ដែលរៀបចំឡើងដោយដោយសិស្សានុសិស្ស និងមានឈុតឆាកសំដែងនានា បង្ហាញអំពីអាកប្បកិរិយាច្នៃប្រឌិត និងការគិតឆ្ពោះទៅមុខរបស់សាលា ខណៈពេលដែលមានការប្រារព្ធនូវវប្បធម៌ចម្រុះ ព្រមទាំងទេពកោសល្យជាច្រើន នៃសិស្សានុសិស្សរបស់សាលា CIA FIRST។

ឆ្នាំនេះ មានអ្នកឧបត្ថម្ភធំៗជាច្រើន ដែលគាំទ្រដល់ព្រឹត្តិការណ៍នេះ រួមមាន៖ Mercedes-Benz, CIMB Bank, Monument books and toys, Kids City, Cambodia Country Club , Fly Phnom Penh និង Global General Insurance Broker។

សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បន្តខិតខំធ្វើជាអ្នកផ្តល់ការអប់រំឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ កសាងភាពជាដៃគូជាមួយសាកលវិទ្យាល័យក្នុង និងក្រៅប្រទេស រួមទាំងអភិវឌ្ឍសមត្ថភាពសិស្ស ឲ្យក្លាយជាពលរដ្ឋដែលមានទំនួលខុសត្រូវ នៅទូទាំងសកលលោក៕