(ភ្នំពេញ)៖ ក្រុមហ៊ុន TeamToGo បាននាំយកម៉ាកផលិតផលតែទឹកដោះគោបែបថៃ Nobicha មកជូនអតិថិជនកម្ពុជាហើយ ដែលបានបើកសម្ពោធម៉ាកប៊្រេននេះ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិ៦Aចុះពីស្ពានជ្រោយចង្វារ។។

លើសពីនោះ តែទឹកដោះគោ Nobicha ម៉ាកល្បីនេះ នឹងពង្រីកសាខា១៥ទីតាំងទៀត នៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ដមួយចំនួនទៀត ជាពិសេស ក្រុមហ៊ុន TeamToGo ក៏បានប្រកាសចែកចាយសិទ្ធិលក់ហ្វ្រែនឆាយ (Franchise) ទូទាំងប្រទេសផងដែរ។

តែទឹកដោះគោ Nobicha នេះ គឺជាគំនិតឆ្នៃប្រឌិតថ្មី បង្កើតឡើងដើម្បីផ្តល់ជូនយុវវ័យយើងនូវជម្រើសភេសជ្ជៈឈ្ងុយឆ្ងាញ់ ទាន់សម័យ និងផ្តល់នូវសុខភាពល្អ ដើម្បីជៀសវាងនូវភេសជ្ជៈខូចសុខភាព ដែលដាក់លក់លើទីផ្សាររាល់ថ្ងៃ។

ជាងនេះទៅទៀត សម្រាប់មិត្តនារី តែទឹកដោះគោនេះ អាចផ្តល់នូវស្បែកភ្លឺរលោង សម្រកទម្ងន់ និងរាងកាយសមសួន ដែលអាចពិសាបានគ្រប់ពេល គ្រប់ទីកន្លែង។

ជាពិសេស អាចពិសាជំនួសអាហារពេលព្រឹក អាចជាអាហារសម្រន់ពេលរសៀល ជាភេសជ្ជៈសម្រាប់កំដរការជជែកកំសាន្តជាមួយមិត្ដរួមថ្នាក់ ក្រុមការងារ និងអាចសម្រួលដល់ឱ្យគេងលង់លក់ស្រួលផងដែរ។

សម្រាប់ភេសជ្ជៈនេះ ក៏មានជាង ៣០រសជាតិ ដើម្បីតម្រូវទៅតាមចំណង់ចំណូលចិត្តខុសៗគ្នារបស់យុវវ័យ។

ភេសជ្ជៈ Nobicha នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ហើយក្នុងរយៈពេលតែ១ឆ្នាំប៉ុណ្ណោះ បានបង្កើតហាងលក់រាយសរុប ៧២៩ទូទាំងប្រទេសថៃ ដែលក្នុងនោះមាន៣៣៦ ហាងនៅទីក្រុងបាងកក។ ក្នុងឆ្នាំ២០១៩នេះ Nobicha បានពង្រីកវត្តមាននៅប្រទសកម្ពុជា និងឡាវ ហើយនឹងបន្តពង្រីកនៅប្រទេសម៉ាឡេស៊ី និងសាំងហ្គាពួរនៅឆ្នាំ២០២០។

នៅកម្ពុជាវិញ ក្នុងឱកាសបើកសម្ពោធផលិតផល Nobicha នេះ TeamToGo បានសំរេចបើកហាងលក់រាយចំនួន២រួចរាល់ ដែលមានទីតាំងមួយនៅប៉ោយប៉ែតក្នុងផ្សារ BigC និងមួយទៀត ដែលជាទីស្នាក់ការគឺនៅភ្នំពេញ។

TeamToGo កំពុងសស្រាក់សស្រាំ ពង្រាយទីតាំងបន្ថែម តាមរយៈការវិនិយោគរបស់ TeamToGo ខ្លួនឯង និងការលក់សិទ្ធលក់រាយ សម្រាប់ការជាវសិទ្ធលក់រាយ ឬការលក់ហ្វ្រែនឆាយ (Franchise) អតិថិជនមានជម្រើស៣ប្រភេទ គឺខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ។ អតិថិជនដែលចង់ជាវសិទ្ធិលក់រាយ អាចទំនាក់ទំនងបានតាមលេខទូរស័ព្ទ ៖ 010801251 ឫអ៊ីម៉ែល [email protected]