(ភ្នំពេញ)៖ សិស្សានុសិស្សនៃ សាលាអន្តរជាតិ អាយ ស៊ី អេស បានឈ្នះ មេដាយ១២១គ្រឿងនៃកម្មវិធីពានរង្វាន់សិស្សពូកែពិភពលោក (មេដាយមាស ៥២គ្រឿង និងមេដាយប្រាក់ ៦៩គ្រឿង) ពីការប្រកួតជាច្រើនដំណាក់កាលនៅប្រទេសកម្ពុជា ប្រទេសអូស្រ្តាលី ប្រទេសហូឡង់ និងសហរដ្ឋអាមេរិក។

លើមុខវិជ្ជាចំនួន៦៖ ១/ ពិភាក្សា និងវែកញែក, ២/ វិទ្យាសាស្រ្ត, ៣/ បច្ចេកវិទ្យា, ៤/ ប្រវត្តិសាស្រ្ត, ៥/សិក្សាសង្គម និង៦\ អក្សរសាស្ត្រភាសាអង់គ្លេស។

សិស្ស សាលាអន្តរជាតិ អាយ ស៊ី អេស ចំនួន២៨នាក់ បានឈ្នះមេដោយសរុប៩០គ្រឿង (មេដាយមាស ៤១គ្រឿង និងមេដាយប្រាក់ ៤៩គ្រឿង) ក្នុងការប្រកួតប្រចាំតំបន់ (Regional Round)។
បន្ទាប់មកសិស្សានុសិស្សចំនួន១២នាក់ បានបន្តចូលរួមប្រកួតវគ្គពិភពលោក (Global Round) នៅប្រទេសអូស្រ្តាលី និងប្រទេសហូឡង់ ដោយបានឈ្នះមេដាយសរុបចំនួន២៣គ្រឿង (មេដាយមាស ៧គ្រឿង និងមេដាយប្រាក់ ១៦គ្រឿង) ផងដែរ។
លើសពីនេះ សិស្សានុសិស្សចំនួន៤នាក់បានបន្តចូលរួមប្រកួតវគ្គផ្តាច់ព្រ័តពានជើងឯក (Tournament of Champions) នៅឯសកលវិទ្យាល័យ Yale ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយទទួលបានមេដាយចំនួន៨គ្រឿង (មេដាយមាស ៤គ្រឿង និងមេដាយប្រាក់ ៤គ្រឿង) កាលពីពេលថ្មីៗនេះ។
កម្មវិធី ពានរង្វាន់សិស្សពូកែពិភពលោក (World Scholar’s Cup 2019) ដែលមានសិស្សជាង១៥០០នាក់ ពីបណ្តា៨២ប្រទេសចូលរួម គឺជាកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយ ដែលបានរៀបចំឡើងក្នុងគោលបំណងទាក់ទាញសិស្សានុសិស្សឲ្យពួកគាត់មានភាពក្លាហាន បង្ហាញនូវគំនិត បញ្ញា សា្មរតី ព្រមទាំងការពង្រឹងសមត្ថភាពជុំវិញបញ្ហាដែលកើតមាននៅជុំវិញខ្លួនរបស់ពួកគេក្នុងពេលបច្ចុប្បន្ន និងមានកត្តិយសបង្ហាញមុខនៅលើឆាកអន្តរជាតិផងដែរ៕

សម្រាប់ព័ត៌មានលំអិត សូមទាក់ទង៖

*សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាចតុមុខ)៖ អគារលេខ 14 ផ្លូវលេខ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ និងទូរស័ព្ទ៖ 099 509 998 / 016 929 985

*សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាកាល់ម៉ែត) អគារលេខ 25 ផ្លូវលេខ 75 កែងផ្លូវលេខ 80 សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ ទូរស័ព្ទ: 099 509 997 / 016 929 975

គេហទំព័រ: www.ics.edu.kh អ៊ីម៉េលៈ [email protected] និងគេហទំព័រ FACEBOOK: ICS International School