(ភ្នំពេញ)៖ ក្រុមវេជ្ជបណ្ឌិតជួបពិភាក្សាគ្នា ស្តីពីអាល្លែកហ្ស៊ីច្រមុះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ អាល្លែកហ្ស៊ីពិភពលោកក្រុមវេជ្ជបណ្ឌិតជាង១០០នាក់ បានជួបជុំគ្នាក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ស្តីពី អាល្លែកហ្ស៊ីពិភព លោក ក្រោមប្រធានបទ “ផលប៉ះពាល់នៃការបំពុលបរិយាកាសធ្វើឲ្យអាល្លែកហ្ស៊ីច្រមុះ” ដោយមាន ការបង្ហាញ ពី ភស្តុតាងគ្លីនិក ដែលពិធីនេះរៀបចំឡើងដោយក្រុមហ៊ុន សាណូហ្វីកម្ពុជា នាល្ងាចថ្ងៃទី១៣ធ្នូ ឆ្នាំ២០១៩ នៅភោជនីយដ្ឋាន ទន្លេបាសាក់ពីរ ក្នុងទីក្រុងភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ មានការពិភាក្សាលើប្រធានបទផ្សេងៗគ្នាជាច្រើនពីសំណាក់វាគ្មិន ដែលមានកេរ្តិ៍ឈ្មោះ ល្បីល្បាញ មកពី បណ្តា ប្រទេសនានាដូចជា អេស្បាញ ប្រេស៊ីល សហរដ្ឋអាមេរិក និងកាណាដាជាដើម តាមរយៈ ការផ្សាយ បន្ត ផ្ទាល់ ពីទីក្រុង លីយ៉ុង ប្រទេសបារាំង។

ប្រធានបទដែលលើកយកមកពិភាក្សាក្នុង កិច្ចប្រជុំមានដូចជា ប្រេវ៉ាឡង់ នៃ អាល្លែក ហ្ស៊ីច្រមុះ មុខងារនៃការបំពុលបរិយាកាសក្នុងការធ្វើឲ្យមានភាព ធ្ងន់ធ្ង រ នៃរោគ អាល្លែក ហ្ស៊ី ច្រមុះ ការ គ្រប់ គ្រង ព្យាបាលអាល្លែកហ្ស៊ីច្រមុះ ដែលធ្វើ ឲ្យមាន ភាពធ្ងន់ធ្ងរ ដោយការ បំពុល បរិយាកាស។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកស្រីវេជ្ជបណ្ឌិត Anne Ellis អ្នកវិភាគការ សិក្សា ស្តី ពី FEXPOLSAR ហើយ ក៏ជា សាស្រ្តាចារ្យ និងជាប្រធានផ្នែកអាល្លែកហ្ស៊ី និងភាពស៊ាំ នៃនាយកដ្ឋានឱសថ នៃសាកលវិទ្យាល័យ Queen’s University ក្នុងទីក្រុង Kingston Ontario និងជាប្រធានផ្នែក Environmental Exposure Unit (EEU) មកពីប្រទេសកាណាដា បានលើកឡើងពីលទ្ធផលនៃការសិក្សាយ៉ាងដូច្នេះថា “សម្រាប់អ្នកជំងឺ អាល្លែក ហ្ស៊ីច្រ មុះ រោគសញ្ញាដូចជា តឹងច្រមុះ ឬហៀរសំបោរ រមាស់ភ្នែក ពិតជាបង្ករផលរំខានចំពោះការងារ និងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

លោកស្រីវេជ្ជបណ្ឌិតបានបន្តថា “តាមរយៈការសិក្សាពី FEXPOLSAR បានបញ្ជាក់ថា ផលប៉ះពាល់នៃការបំពុលបរិយាកាស រួមចំណែកបង្ករ ឲ្យមាន រោគ សញ្ញា អាល្លែក ហ្ស៊ី ច្រមុះ បង្ករ ឡើង ដោយ អាល្លែកហ្សែន។ នេះជាលើកទីមួយ ហើយ ដែល យើង មាន ភស្តុតាងគ្លីនិក ដែល បង្ហាញ ថា ការព្យាបាល អាល្លែក ហ្ស៊ី អាច កាត់ បន្ថយ រោគសញ្ញា ទាំងនេះ បាន“។

សាស្រ្តាចារ្យ Ignacio J. Ansotegui ប្រធាន និងជាអ្នកគ្រប់គ្រង អង្គការអាល្លែកហ្ស៊ីពិភពលោក (WAO) មកពីប្រទេសអេស្បាញ បានសង្កត់ធ្ងន់ពីប្រេវ៉ាឡង់នៃអាល្លែកហ្ស៊ីច្រមុះថា “មនុស្សជាច្រើនគិតថាអាល្លែកហ្ស៊ី ច្រមុះមិនសំខាន់ នោះឡើយ។ ប៉ុន្តែរោគសញ្ញារបស់វាពិតជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះ អ្នកដែល ទទួល រង ផលប៉ះពាល់ ដោយសារ ជំងឺនេះ។ ការបំពុលបរិយាកាសអាចបង្ករផលប៉ះពាល់យ៉ាងខ្លាំងលើ អាល្លែក ហ្ស៊ី ច្រមុះ ដោយសារវាអាចធ្វើឲ្យស្ថានភាព នៃរោគសញ្ញានេះកាន់តែ ធ្ងន់ធ្ងរ បាន”។

បច្ចុប្បន្ននេះ មនុស្សប្រមាណ ៤០០លាននាក់ទូទាំងពិភពលោកទទួលរងពីអាល្លែកហ្ស៊ីច្រមុះ។ ត្រឹមឆ្នាំ ២០៥០ គេរំពឹងថា អាល្លែកហ្ស៊ីនឹងប៉ះពាល់មនុស្សម្នាក់ ក្នុងចំណោម២នាក់ ពោលគឺ ៥០%ទូទាំង សាកលលោក។

នេះបើយោងតាម Global Allergy and Asthma European Network។ អាល្លែកហ្ស៊ីអាចកើនឡើងជាញឹក ញាប់ ហើយធ្ងន់ធ្ងរអាស្រ័យលើបរិស្ថានជុំវិញបុគ្គលម្នាក់ៗ។ ការបំពុល បរិយាកាស ក៏ អាចបង្ករ ឲ្យមាន ភាព ធ្ងន់ធ្ងរ លើរោគសញ្ញាដែលបង្ករឡើងដោយអាល្លែកហ្សែនផងដែរ។

ការ សិក្សា ក៏បានបង្ហាញពីផលប៉ះពាល់ ដែលបណ្តាលមកពីសមាសភាគនៃការបំពុលបរិយាកាស ពោល គឺផ្សែង ចេញ ពីយាន យន្ត ទៅលើភាពធ្ងន់ធ្ងរនៃរោគសញ្ញាអាល្លែកហ្ស៊ីច្រមុះដែលបង្ករដោយអាល្លែកហ្សែន និង កំណត់ ថាតើ Allegra®/Telfast® (fexofenadine hydrochloride) 180mg អាចផ្តល់ សារ ប្រយោជន៍ យ៉ាងសំខាន់ ដើម្បី កាត់ បន្ថយ រោគ សញ្ញា អាល្លែកហ្ស៊ីច្រមុះ ដែលមានក្នុងលម្អងផ្កា និង ផ្សែង ចេញ ពីយាន យន្ត ។

ការសិក្សា ក៏ បាន បញ្ជាក់អំ ពីផលប៉ះពាល់ ធ្ងន់ធ្ងរនៃការ បំពុលបរិយាកាសទៅលើរោគសញ្ញា អាល្លែក ហ្ស៊ី ច្រមុះ បង្ករដោយ លម្អងផ្កា និងប្រសិទ្ធិភាពជាវិជ្ជមានរបស់ Allegra®/Telfast® 180mg ក្នុងការកាត់ បន្ថយរោគ សញ្ញា ទាំងនេះ ផងដែរ។

សេចក្តីថ្លែងការណ៍រួមជាអន្តរជាតិស្តីពី “ការគ្រប់គ្រងអាល្លែកហ្ស៊ីច្រមុះដែល បង្ករ ឲ្យ មាន ភាព ធ្ងន់ធ្ងរ ដោយ សារ កា រ បំ ពុល បរិយាកាស” ដែលត្រូវបានទទួលស្គាល់ដោយអង្គការអាល្លែកហ្ស៊ី ពិភ ព លោក (WAO) ក៏ត្រូវបានចេញផ្សាយជាផ្លូវការផងដែរ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ។

សេចក្តីថ្លែងការណ៍រួមជាអន្តរជាតិ ដែលសរសេរ ដោយអ្នកជំនាញចំនួន២៣រូប និងដឹកនាំដោយលោក Robert Naclerio មកពីសាកលវិទ្យាល័យ Jonh Hopkins, Baltimore, Maryland សហរដ្ឋអាមេរិច បានបង្ហាញពី លទ្ធផល សំខាន់ៗ នៃការសិក្សាពី FEXPOLSAR និងពន្យល់ពីតម្រូវការដែលត្រូវធ្វើឡើង ដើម្បីធ្វើឲ្យ សុខភាព កាន់តែល្អប្រសើរ ឡើងសម្រាប់ អ្នកជំងឺអាល្លែកហ្ស៊ីច្រមុះ និងផលប៉ះ ពាល់ នៃ ស្ថានភាព នេះ ចំពោះសង្គម ទាំងមូល ។

លោកវេជ្ជបណ្ឌិត ហ៊ីង គី ម អ្នកគ្រប់គ្រងវេជ្ជសាស្រ្តប្រចាំក្រុមហ៊ុនសាណូហ្វីកម្ពុជាបានពន្យល់ថា “អាល្លែកហ្ស៊ីច្រមុះកើតឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំរបស់នរណាម្នាក់មានប្រតិកម្មទៅនឹងអាល្លែកហ្សែន ដូចជា លម្អងផ្កា រោមសត្វចិញ្ចឹមហើរតាមខ្សល់ លាមកសត្វល្អិតតូចៗ ផ្សិត ដែលមានក្នុងបរិយាកាស បង្ករឲ្យរលាកភ្នាសខាងក្នុងច្រមុះ។

រោគសញ្ញាទូទៅរួមមានតឹងច្រមុះ ហៀរសម្បោរ រមាស់ ឬហៀរ ទឹកភ្នែក កណ្តាស់ រមាស់ច្រមុះ និងបំពងកជាដើម។ ការបំពុលបរិយាកាស អាចធ្វើឲ្យរោគសញ្ញា ទាំងនេះ កាន់តែធ្ងន់ធ្ងរ។

សូមបញ្ជាក់ផងដែរថា អង្គការអាល្លែកហ្ស៊ីពិភពលោក (WAO) ប្រារព្ធកិច្ចប្រជុំប្រចាំឆ្នាំស្តី ពី អាល្លែកហ្ស៊ី ពិភពលោក (WAC) ជារៀងរាល់២ឆ្នាំម្តង។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៥១ ក្នុងទីក្រុង Zurich កិច្ចប្រជុំនេះបានទាកទាញអ្នកជំនាញ និងអ្នកវិទ្យាសាស្រ្តជាង៤,០០០នាក់ ដែលកំពុងធ្វើការ និងមានចំណាប់អារម្មណ៍លើផ្នែកអាល្លែកហ្ស៊ី ភាពស៊ាំ និងផ្នែកពាក់ព័ន្ធផ្សេងៗទៀតជារៀងរាល់ឆ្នាំ ដើម្បីផ្លាស់ប្តូរយោបល់ និងចែករំលែកចំណេះដឹងថ្មីៗ។ ដោយឡែកក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនសាណូហ្វី ក៏ជាអ្នកគាំទ្រកិច្ចប្រជុំនេះផងដែរ។

កញ្ញា Monsinee Sathirakawinskul អគ្គនាយិកាក្រុមហ៊ុនសាណូហ្វីកម្ពុជា បានថ្លែងថា ការចូលរួមក្នុងកិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃការតាំងចិត្តរបស់ក្រុមហ៊ុនដើម្បីរួម ចំណែកធ្វើឲ្យ គុណភាព ជីវិត របស់អ្នក ជំងឺអាល្លែក ហ្ស៊ី កាន់តែល្អប្រើសើរឡើង តាមរយៈការព្យាបាល និងភស្តុតាងជាសាកល ដែល មានការ ទទួលស្គាល់ ដោយអ្នកជំនាញសំខាន់ៗ។

ជា រៀងរាល់ឆ្នាំ ក្រុមហ៊ុន ផលិត ឱសថសាណូ ហ្វី កម្ពុជា តែងតែ យកចិត្តទុកដាក់ និង ចូលរួម ចំណែក យ៉ាងសកម្ម ដើម្បី លើកកម្ពស់ ការ យល់ដឹង ចែក រំលែក ចំ ណេះ ដឹង វិទ្យាសាស្ត្រ ថ្មីៗ ជូន ដល់ អ្នក ជំនាញ ថែទាំ សុខភាព និង ចូលរួម ក្នុង សកម្មភាព ស ង្គ ម ជា ច្រើនទៀ ត ផង ៕