(ភ្នំពេញ)៖ Kevin De Bruyne ជាកីឡាករមួយរូបក្នុងចំណោមបីរូប ដែលជាទូតសុឆន្ទៈរបស់ស្រាបៀរកម្ពុជា។ វត្តមានក្នុងការប្រកួតប៉ះជាមួយក្រុមបាល់ទាត់ Arsenal កាលពីយប់មិញ Kevin De Bruyne បានធ្វើឱ្យអ្នកគំាទ្រក្រុម Manchester City រំភើបខ្លាំងមែនទែន ដោយសារគ្រាប់បាល់ចំនួន២គ្រាប់បានស៊ុតបញ្ចូលទៅដោយកីឡាករ Kevin De Bruyne។

ដូច្នេះ ស្រាបៀរកម្ពុជា សូមលើកយកប្រវត្តិត្រួសៗរបស់កីឡាករសញ្ជាតិបែលហ្សិករូបនេះ ដូចតទៅ៖

* មានអាយុ២៨ឆ្នាំ និងកំពុងលេងជាខ្សែបម្រើប្រយុទ្ធឱ្យក្រុម Manchester City នៃលីកកំពូលអង់គ្លេស Premier League និងក៏ជាកីឡាករជម្រើសជាតិបែលហ្សិក។

* ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ គ្រួបង្វឹក និងកីឡាកររួមអាជីពចាត់ទុកថា ជាកីឡាករល្អបំផុតម្នាក់នៅលើពិភពលោក។

* ចាប់ផ្តើមអាជីពដំបូងនៅក្លឹប Genk របស់បែលហ្សិក ហើយបានឈ្នះពានរង្វាន់នៅលីកបែលហ្សិក រដូវកាល២០១០-២០១១។

* ឆ្នាំ២០១៥ ផ្ទេរចូលក្លឹបបាល់ទាត់ Manchester City ក្នុងតម្លៃកំណត់ត្រា៥៤លានផោន ប្រហែលជាង៧២លានដុល្លារ។

* ក្នុងរយៈពេល៤រដូវកាលជាមួយ Man City, Kevin De Bruyne បង្ហាញខ្លួនបានជាង ១៧០ប្រកួត និងជួយឲ្យក្រុមឈ្នះពាន Premier League ២ដង League Cup ៣ដងនិង FA Cup ១ដង។

* លើសពីនេះ Kevin De Bruyne ត្រូវបានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្រុម Manchester City ចំនួន២ដង គឺនៅឆ្នាំ២០១៦ និង២០១៨ ។

* បង្ហាញខ្លួនជាអន្តរជាតិលើកដំបូងក្នុងឆ្នាំ២០១០ ហើយចាប់តាំងពីពេលនោះមក គាត់រកបាន៧៤គ្រាប់ និងរកបាន១៩គ្រាប់ឱ្យបែលហ្សិក។

* គាត់គឺជាសមាជិកនៃក្រុមជម្រើសជាតិបែលហ្ស៊ិក ដែលបានជួយឲ្យក្រុមខ្លួនឈានដល់វគ្គ៨ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៤ និងនៅព្រឹត្តិការណ៍យូរ៉ូ ឆ្នាំ២០១៦។

នៅឆ្នាំ២០១៨ គាត់ជួយឲ្យបែលហ្សិកបានលេខ៣ ដោយយកឈ្នះក្រុមអង់គ្លេស នៅព្រឹត្តិការណ៍ FIFA World Cup៕