(សៀមរាប)៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ ប្រចាំមណ្ឌលខេត្តសៀមរាប បានចូលរួមប្រគល់អណ្ដូងទឹកស្អាត ចំនួន ១៥អណ្ដូង ដែលជាអំណោយរបស់សមាគម រ៉ូតារី (Rotary) អន្តរជាតិ តំបន់ ៣៤៦២ និងតំបន់ ៣៣៥០ ក្លិបរ៉ូតារី តូលី/ ក្លិបរ៉ូតារី សៀមរាប-អង្គរ ជូនដល់ប្រជាពលរដ្ឋ ចំនួន ៩ភូមិ ក្នុងឃុំស្នួល ស្រុកស្រឡាញ់ ខេត្តសៀមរាប ។

ពិធីប្រគល់អណ្ដូងទឹកស្អាតនាថ្ងៃនេះ គឺស្ថិតក្នុងវត្តមានរបស់ អ្នកឧកញ៉ា និងកញ្ញា អ៊ឹង ធឺអ៊ី ប្រធានក្លិបរ៉ូតារី រាជធានីភ្នំពេញតំបន់ ៣៣៥០ និងវត្តមានរបស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកក្រឡាញ់ និងឃុំក្រោលគោ ប្រជាពលរដ្ឋ និងប្រតិភូពីក្លិបរ៉ូតារី សរុបប្រមាណជិត ១ពាន់កាន់ ផងដែរ ។

លោក សុខ តុញ អនុប្រធានក្រុមការងារខេត្ត ចុះជួយស្រុកក្រឡាញ់ និងជាប្រធានក្រុមការងារខេត្តចុះជួយឃុំស្នួល បានមានប្រសាសន៍ឲ្យដឹងថា ៖ អណ្ដូងទឹកស្អាតចំនួន ១៥អណ្ដូងនេះ គឺជាអំណោយរបស់សមាគម រ៉ូតារី (Rotary) អន្តរជាតិ តំបន់ ៣៤៦២ និងតំបន់ ៣៣៥០ ក្លិបរ៉ូតារី តូលី/ ក្លិបរ៉ូតារី សៀមរាប-អង្គរ ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន ៩ភូមិ ក្នុងឃុំស្នួល នាពេលនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ មណ្ឌលសុខភាព និងសាលារៀន ដែលខ្វះខាត់ទឹកស្អាតប្រើប្រាស់ ។
លោកបានបញ្ជាក់ទៀតថា អណ្ដូងទឹកស្អាត់នេះ គឺជាប្រភេទអណ្តូងខ្នាតធំ ដែលមានជម្រៅលើសពី ៦០ម៉ែត្រ ដែលបានសាងសង់ជូនមណ្ឌ លសុខភាពស្នួល, សាលាបឋមសិក្សាស្នួល, និង ១៣អណ្តូងទៀត គឺធ្វើនៅតាម ៩ភូមិ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុង ។ ហើយអណ្ដូងទាំងនោះ បានចំណាយថវិកា សរុប ៦៧លាន ៥សែនរៀល ។

ហើយនៅថ្ងៃនេះផងដែរ អ្នកឧកញ៉ា និងលោកជំទាវ បានបើកការដ្ឋានសាងសង់ផ្លូវ បេតុងអាមេ ចំនួន ១ខ្សែ ដែលមានទទឹង ៥ម៉ែត្រ ២តឹក និងកម្រាស់ ១តឹកកន្លះ មានប្រវែង ៦១៥មែត្រ រួមទាំងការចាក់ក្រាលដីស ដីក្រហម និងសសៃដែក សរុបអស់ ថវិកា ៦៥.៥០០ដុល្លារអាមេរិក ក្នុងនោះក៏មានការរួមចំណែករបស់ក្រុមការងារខេត្ត ចុះជួយស្រុកក្រឡាញ់ ផងដែរ ។

ហើយផ្លូវមួយខ្សែនេះ គឺជាចំណងដៃរបស់អ្នកឧកញ៉ា និងលោកជំទាវ ជូនប្រជាពលរដ្ឋក្នុងភូមិសំពៅលូន ឃុំ/ស្រុកក្រឡាញ់ ដែលឆ្លើយតបទៅនឹងការស្នើសុំរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ ពីព្រោះកន្លងទៅផ្លូវនេះ មានការលំបាកក្នុងការធ្វើដំណើរ ។ ជាមួយ នោះខ្ញុំ និង ភរិយាក្នុងក្នុងពិធីនោះ ផងដែរ អ្នកឧកញ៉ា និងលោកជំទាវ ក៏បាននាំយកគ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋ ចំនួន ៤១៥គ្រួសារ ដែលក្នុង១គ្រួសារៗ ទទួលបានអង្ករ ១០គីឡូក្រាម, ត្រីខ ១០កំប៉ុង, សារុង១, និងជូនថវិកាសម្រាប់ ការរៀបចំពិធី ចំនួន ១លាន ៧សែនរៀល ដែលចំណាយថវិកាសរុប ៤.៤៥០ដុល្លារ ៕