(ភ្នំពេញ)៖ ក្រុមហ៊ុនស្មាតហ្វូន realme ប្រចាំប្រទេសកម្ពុជា នាល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រកាសជាផ្លូវការថា ម៉ូឌែលស្មាតហ្វូន realme X2 Pro នឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។
realme គឺជាទូរស័ព្ទស្មាតហ្វូត ដែលមកដល់ទីផ្សារប្រទេសកម្ពុជា កាលពីខែតុលាកន្លងទៅនេះ ប៉ុន្តែប្រជាជនកម្ពុជាភាគច្រើនបានស្គាល់ស្មានហ្វូន realme នេះរួចទៅហើយដោយសារតែម៉ូដែល realme X2 Pro ជាម៉ូឌែលកំរិតកំពូល។

ជាក់ស្តែងកាលពីសប្ដាហ៍មុន មានភាពភ្ញាក់ផ្អើលដែលបានឃើញការផុសបង្ហោះរូបភាព របស់ស្មាតហ្វូន X2 Pro នៅលើហ្វេសបុកផេកផ្លូវការរបស់ realme ហើយប្រាកដថា នឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជាឆាប់ៗនេះ។

នៅលើទីផ្សារបរទេស realme X2 Pro ទទួលបានការកោតសសើរយ៉ាងខ្លាំង ហើយអ្វីដែលកាន់តែពិសេសគឺ ត្រូវបានសារពត៌មាននៅប្រទេសអេស្បាញផ្តល់ពានរង្វាន់ថាជា «Best Smartphone of The Year 2019» ដែលពានរង្វាន់នេះ មាននៅលើស្មាតហ្វូន iPhone 11 និង OnePlus 7T Pro។ realme X2 Pro ស្ថិតនៅក្នុងលំដាប់ប្រៀធៀបជាមួយទូរស័ព្ទកំពូលៗ iPhone 11 Pro នឹង OnePlus 7T Pro ជាដើម ហើយរាល់ spec សំខាន់ៗរបស់ realme X2 Pro គឺសុទ្ធតែជា spec លំដាប់ខ្ពស់នៅក្នុងប្រទេសកម្ពុជាផងដែរ។

realme X2 Pro គឺជាជម្រើសដ៏ស័ក្តសមមួយទៀតជំនួស OnePlus 7T Pro ។ វាដំណើរការនៅលើបន្ទះឈីប Snapdragon 855+ ដូចគ្នានឹងទូរស័ព្ទស្មាតហ្វូន OnePlus ហើយក៏មានកញ្ចក់អេក្រង់ច្បាស់ខ្លាំងរហូតដល់ 90Hz មានកាមេរ៉ា ៤គ្រាប់ ដែលគួរឱ្យចាប់អារម្មណ៍ជាមួយនឹងទំហំ ៦៤MP កាមេរ៉ាក្រោយ និងជាមួយបច្ចេកវិទ្យា 50W SuperVOOC Flash Charge ។ លក្ខណពិសេសល្អបំផុតស្ទើរតែទាំងអស់ត្រូវបានបំពាក់លើទូរស័ព្ទស្មាតហ្វូន realme X2 Pro ដែលអាចនិយាយបានថា វាជាគំរូទូរស័ព្ទដ៏ពិសេសមួយនៅក្នុងទីផ្សារ។

បច្ចុប្បន្ន គេមិនទាន់បានដឹងអំពីតម្លៃរបស់ស្មាតហ្វូន realme X2 Pro នៅកម្ពុជានៅឡើយទេ។ ប៉ុន្តែបើប្រៀបធៀបទៅនឹងដៃគូប្រកួតប្រជែងសំខាន់ៗពីររបស់ realme X2 Pro យើងប្រហែលជាអាចធ្វើការប៉ាន់ស្មានតំលៃប្រហាក់ប្រហែលបានដោយផ្អែកលើ spec ដែលបានដឹងកន្លងមក។ realme X2 Pro អាចមានតម្លៃប្រហែលពីចន្លោះ ៧០០ដុល្លារ ទៅ ៧៥០ដុល្លារ ក្រៅពីនេះយើងអាចទាយបានថាថ្ងៃដែលចេញលក់ក៏មិនយូរលើសអាទិត្យក្រោយនេះដែរ៕