(ភ្នំពេញ)៖ ក្រុមហ៊ុន Mazda ប្រចាំប្រទេសកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំសន្និសីទកាសែត ស្តីពីកម្មវិធីចាប់រង្វាន់មាសសុទ្ធ១២គីឡូ។

លោកស្រី អ៊ុន កញ្ញា ប្រធានគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន HGB Auto បានឲ្យដឹងថា ដោយហេតុតែមានសន្ទុះគាំទ្រ និងការសំណូមពរ ពីអតិថិជនជាច្រើនផងដែរនោះ ក្រុមហ៊ុន អេច ជី ប៊ី អូតូ បានសម្រេចដាក់បន្ត ឲ្យមាននូវប្រូម៉ូសិនមាស សម្រាប់រដូវកាលទី៣។

ប្រធានគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន HGB Auto រូបនេះ បានបន្ថែមថា ហើយអ្វីដែលពិសេសជាងមុនទៅទៀតនោះ គឺកម្មវិធីឈ្នះរង្វាន់ធំ មាសសុទ្ធរហូតដល់ទៅ១២គីឡូ ដែលក្នុងនោះ មានរង្វាន់ដូចជា៖ មាសសុទ្ធ២គីឡូ, មាសសុទ្ធកន្លះគីឡូ, ២តម្លឹង, ១តម្លឹង, ៥ជី និង១ជី។

លោកស្រី អ៊ុន កញ្ញា បានឲ្យដឹងថា មកទល់ត្រឹមថ្ងៃនេះ មានអតិថិជនជាង២,០០០នាក់ បានក្លាយជាម្ចាស់រថយន្ត ក្នុងអំឡុងពេលប្រូម៉ូសិននេះ រួចទៅហើយ។ ហើយរង្វាន់មាស១២គីឡូនេះទៀតសោត ក៏មានចំនួនកំណត់ផងដែរ ដូច្នេះពួកយើង នឹងសុំធ្វើការបិទប្រូម៉ូសិន នៅត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។

សូមបញ្ជាក់ផងដែរថា កម្មវិធីចាប់រង្វាន់មាសរដូវកាលទី៣ ចំនួន១២គីឡូ នឹងប្រព្រឹត្តទៅនៅក្នុងខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ ដូច្នេះសូមអតិថិជន ដែលមិនទាន់បានទទួលរថយន្ត និងមិនទាន់បានជាវ សូមប្រញាប់រួសរាន់ឡើង កុំឲ្យឱកាសមាសដ៏អស្ចារ្យនេះ កន្លងផុតទៅឲ្យសោះ។

អ្វីដែលកាន់តែពិសេសនោះ Mazda Cambodia បានបង្កើតនូវការលក់ពិសេសជាមួយរថយន្ត Mazda BT-50 ឆ្នាំ២០២០ ម៉ាស៊ីន២.២លីត្រ ជាមួយតម្លៃត្រឹម ៣០,០០០ដុល្លារ និង BT-50 ម៉ាស៊ីន៣.២លីត្រ មានតម្លៃត្រឹមតែ ៣៦,០០០ដុល្លារ។

សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងទៅ៖ ផ្ទះលេខ៣៧៩ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ លេខទូរស័ព្ទ ០៩៥ ៩៩៩ ៦៩៩/ ០២៣ ៩៩៥ ៥៦៧/ ០២៣ ៩៩៥ ៦៧៨/ ០២៣ ៩៩៩ ៦៧៨។ ផ្ទះលេខ ៧៥៧ មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន លេខទូរស័ព្ទ ០៩៥ ៩៩៩ ៥៩៩/ ០២៣ ៩៨៨ ៨៨១/ ០២៣ ៩៧៧ ៧៧១/ ០២៣ ៩៩៩ ៦៧៨ ឬចូលទៅផេកហ្វេសប៊ុក Mazda Cambodia៕