(ស្វាយរៀង)៖ ក្រៅពីគុណភាពខ្ពស់ របស់ស៊ីម៉ងត៍អូដ្ឋ ម្ចាស់ដេប៉ូចែកចាយសម្ភារៈសំណង់ ចាប សូរ៉ាយ៉ា នៅខេត្តស្វាយរៀង អ្នកស្រី ឌិន ស្រីពៅ បានឱ្យដឹងថា សេវាកម្មដឹកជញ្ជូនរហ័ស ក៏ទាញបានការគាំទ្រខ្ពស់ពីអតិថិជនច្រើនផងដែរ។

អ្នកស្រីបន្ដថា អតិថិជន សម្រេចជ្រើសរើសទិញស៊ីម៉ងត៍អូដ្ឋ ដោយសារអ្នកស្រី បានផ្ដល់ជូននូវសេវាកម្មល្អទៅដល់ភ្ញៀវ។ ក្នុងនោះ «បើគេបញ្ជាទិញភ្លាម យើងដឹកជញ្ជូនឲ្យភ្លែត, យូរបំផុតមួយថ្ងៃ ប៉ុន្តែសុទ្ធតែឲ្យអតិថិជនដឹងមុនដែរ។ ម្ល៉ោះហើយគេចូលចិត្តការដឹកជញ្ជូនរបស់យើង»។

ជាងនេះទៅទៀត អុ្នកស្រីបានឱ្យដឹងថា អ្នកស្រីមានសេវាកម្មរហ័សទាន់ចិត្ត ដោយសារគាត់គិតលុយឲ្យអ្នកដឹកទំនិញតាមចំនួនជើងនៃការដឹក។ ដឹកបានច្រើន បានចំណូលច្រើន, អ្នកដឹក មិនដែលដឹកជញ្ជូនយឺត ហើយគាត់ជឿថា គាត់ផ្ដល់សេវាកម្មល្អបំផុតជូនអតិថិជន៕