(ភ្នំពេញ)៖ លោកស្រី អេង គីមសួគ៌ ជាមេធាវី នៃក្រុមមេធាវី ស្កាយ & សហការី នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានផ្ញើលិខិតដាស់តឿនក្រើនរំលឹកលើកទី២ ជូនលោក ជា ស៊ីណាត អាយុ៤៤ឆ្នាំ រស់នៅភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ពាក់ព័ន្ធនឹងការអនុវត្តកិច្ចសន្យាទិញ/លក់ និងទទួលប្រាក់កក់ថ្លៃដី។

គួរបញ្ជាក់ថា កូនក្តីរបស់នាងខ្ញុំបានទាក់ទងទៅលោក ជា ស៊ីណាត ជាច្រើនលើកច្រើនសារ តាំងពីមុនមានលិខិតដាស់តឿនក្រើនរំលឹកលើកទី១ (ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩) មកម្ល៉េះ និងធ្លាប់បានដាក់លិខិតនេះជូនទៅសាលាសង្កាត់កំពង់់សំណាញ់ ដើម្បីផ្សព្វផ្សាយជាព័ត៌មាន ផងដែរ ប៉ុន្តែ នៅតែគ្មានលទ្ធភាពដែលអាចទាក់ទងទៅលោក ជា ស៊ីណាត បាននោះទេ។

ហេតុដូចនេះហើយទើបលោក ហេង សេដ្ឋា និងលោកស្រី អ៊ូ ចាន់រ៉ាដែត បានសម្រេចចិត្តធ្វើការចុះផ្សាយព័ត៌មានតាមរយៈអង្គភាពព័ត៌មាន Fresh News។

សូមបញ្ជាក់ថា លោកស្រី អេង គីមសួគ៌ ជាមេធាវីតំណាងដោយអាណត្តិរបស់លោក ហេង សេដ្ឋា អាយុ៤៨ឆ្នាំ និងលោកស្រី អ៊ូ ចាន់រ៉ាដែត អាយុ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

ខ្លឹមសារលម្អិត នៃលិខិតដាស់តឿនក្រើនរំលឹកលើកទី២ មានដូចខាងក្រោម៖