(ភ្នំពេញ)៖ ក្រុមហុ៑នអាកាសចរណ៍ ជេស៊ី អ៊ែរឡាញ នឹងសម្ពោធជាផ្លូវការនៅខ្សែហោះហើរពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ានម៉ា និងទីក្រុងហ្គួយយ៉ាង ប្រទេសចិន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩។ នេះគឺជាខ្សែហោះហើរ ដែលបានហោះកាត់៣ប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា និងចិន, ដោយខែ្សហោះហើរត្រង់ពី រាជធានីភ្នំពេញ ទៅកាន់ទីក្រុងហ្គូយយ៉ាង។

ភ្នំពេញ, យ៉ាងហ្គូន, និងហ្គូយយ៉ាង គឺជាទីក្រុងដែលមានភាពពិសេស និងទាក់ទាញបំផុតសំរាប់អ្នកទេសចរណ៍។ ខ្សែហោះហើរថ្មី «ភ្នំពេញ=យ៉ាងហ្គូន=និងហ្គូយយ៉ាង» នឹងជួយពង្រឹងទំនាក់ទំនងល្អ, កិច្ចសហប្រតិបត្តិការ រវាងទីក្រុងទាំង៣ ទៅលើវិស័យសេដ្ឋកិច្ច, វិស័យពាណិជ្ជកម្ម, ការផ្លាស់ប្តូរវប្បធម៍ និងចែករំលែកធនធាននានា ឲ្យគ្នាទៅវិញទៅមក។

ក្រុមហុ៑នអាកាសចរណ៍ ជេស៊ី អ៊ែរឡាញ តែងតែបន្តគាំទ្រនូវគោលនយោបាយថ្មី ដែលគេហៅថា «ផ្លូវមួយ, ខែ្សក្រវ៉ាត់មួយ» ដោយការប្រឹងប្រែងអភិវឌ្ឍន៍ និងពង្រីកបណ្តាញខ្សែហោះហើរថ្មីៗ ក៏ដូចជាការបង្កើត »គោលនយោបាយបើកចំហជើងមេឃ» មួយពីប្រទេសកម្ពុជា សំរាប់ការហោះហើរទៅកាន់កន្លែងនានា ទូទាំងពិភពលោក។

ខ្សែហោះហើរថ្មីរបស់ ជេស៊ី អ៊ែរឡាញ មានគោលដៅពង្រឹង ក្នុងការធ្វើសមាហរណកម្មវិស័យទេសចរណ៍ ហើយក៏ជាភាពងាយស្រួល សំរាប់អតិថិជនក្នុងការធ្វើដំណើរ ទៅកាន់ទីក្រុងទាំង៣ផងដែរ។ ក្រុមហុ៑នអាកាសចរណ៍ ជេស៊ី អ៊ែរឡាញ ដែលមានទីតាំងនៅប្រទេសកម្ពុជា នឹងនៅតែបន្តរក្សាជំហរ «បម្រើអតិថិជនជាមួយក្តីស្រលាញ់ចេញពីបេះដូង» ជាអាទិភាពចំបង។

នៅពេលអនាគត ជេស៊ី អ៊ែរឡាញ នឹងផ្តល់ជូននៅសេវាកម្មល្អ កំរិតស្តង់ដារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានផាសុកភាពបំផុត សម្រាប់អ្នកដំណើរទាំងអស់។ ដើម្បីទទួលបាន តារាងជើងហោះហើរ និងព័ត៌មានជាក់លាក់សូមចូលមើល នៅក្នុងគេហទំព័រផ្លូវការ www.jcairlines.com