(កោះកុង)៖ កម្លាំងអាវុធហត្ថខេត្តកោះកុង បានចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងល្បែងស៉ីសងខុសច្បាប់ ១កន្លែង ស្ថិតចំណុចផែប្រមូលផលនេសាទក្នុងភូមិសាស្ត្រភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងជួយដូរគ្រឿងញៀន ១២នាក់, ថ្នាំញៀន ៩៧កញ្ចប់ និងសម្ភារជក់មួយចំនួន។

ប្រតិបត្តិការណ៍នេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងអនុវត្តទៅតាមបទបញ្ជា របស់ក្រសួងមហាផ្ទៃ ដើម្បីភូមិឃុំមានសុវត្ថិភាពដល់ប្រជាពលរដ្ឋ ក្រោមការសម្របសម្រួលពីលោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង លោកវិរៈសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង។

លោកវរសេនីយ៍ត្រី នួន វុត្ថា បានឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែធ្នូនេះថា ការចុះប្រតិបត្តិការបង្រ្កាបបទល្មើសនៃការជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងល្បែងស៉ីសងខុសច្បាប់ខាងលើនេះ កម្លាំងអាវុធហត្ថខេត្តបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១២នាក់, រួមទាំងវត្ថុតាងសម្ភារជក់មួយចំនួន និងធ្វើការដកហូតសារធាតុញៀនបានចំនួន ៩៧កញ្ចប់, អាវុធខ្លីកែច្នៃមួយដើម និងដាវសាំម៉ូរ៉ៃ ១ដើម។

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង បានបន្តថា ជនសង្ស័យទាំង ១២នាក់នោះ រួមមាន៖

១៖ ឈ្មោះ សុខប៊ុនសេង ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មុខរបរមិនពិតប្រាកដ។
២៖ ឈ្មោះលី សៀ ភេទប្រុសអាយុ ៣២ឆ្នាំ មានទីលំនៅនៅភូមិក្តុកក្រោម ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានមិនពិតប្រាកដបទ។
៣៖ ឈ្មោះ អឹ ស្រីហាច ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅភូមិបាងកាយាក ឃុំពាមក្រសោម ស្រុកមណ្ឌលសីមា ខេត្តកោះកុង មុខរបរជាកម្មកររោងចក្រ។
៤៖ ឈ្មោះលី ណយ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា មុខរបរកម្មករទូកនេសាទ។
៥៖ ឈ្មោះ តាំ រ៉ន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅដូចគ្នាមុខរបរកម្មករទូកនេសាទ។
៦៖ ឈ្មោះ ប៊ូ ឌី ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ មានមុខរបរកម្មករទូកនេសាទ។
៧៖ ឈ្មោះ ធៀប ចាប ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅនៅភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា មុខរបរកម្មករទូកនេសាទ។
៨៖ ឈ្មោះ វ៉ាន់ វុធ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា មុខរបរកម្មករទូកនេសាទ។
៩៖ ឈ្មោះ សុខ សេងហុង ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា មុខរបរកម្មករទូកនេសាទ។
១០៖ ឈ្មោះ កុយ ហ៊ង ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា មុខរបរកម្មករទូកនេសាទ។
១១៖ ឈ្មោះ គៀន សារឿន ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា មុខរបរកម្មករទូកនេសាទ។
១២៖ ឈ្មោះ ពុធ សុធី ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ មិនមានមុខរបរ។

លោកវីរសេនីយ៍ត្រី នួន វុត្ថា បានបញ្ជាក់ថា វត្ថុតាងដែលសមត្ថកិច្ចដកហូត ត្រូវបានយកទៅរក្សាទុកនៅទីបញ្ជាការអាវុធហត្ថខេត្តកោះកុង។ ចំពោះជនសង្ស័យខាងលើនេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតជាច្រើនខែមកហើយ ទើបនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួនបាន និងដកហូតសម្ភារបានមួយចំនួន ហើយរសៀលថ្ងៃទី១៨ ខែធ្នូនេះ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់៕