(ភ្នំពេញ)៖ ចាប់យករសជាតិកាហ្វេ Espresso នៅ % Arabica ដែលជាម៉ាកយីហោ ដ៏ល្បីល្បាញមកពីប្រទេសជប៉ុន ។ អតិថិជនដែលនិយមទទួលទានកាហ្វេទាំងអស់គ្នា នៅទីបំផុតហាងកាហ្វេ % Arabica បានបើកដំណើរការហើយកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ​២០១៩នេះ ដែលមានទីតាំងដំបូងបំផុតនៅផ្សារទំនើប វឌ្ឍនៈ កាពីតាល ជាន់ផ្ទាល់ដី។

% Arabica ជាហាងកាហ្វេលំដាប់ពិភពលោក ដែលបានបើកហាងដំបូងបង្អស់របស់ខ្លួន​នៅ​ទីក្រុងក្យូតូ​ នៃប្រទេសជប៉ុន​ ក្នុងឆ្នាំ២០១៤។ ចក្ខុវិស័យរបស់លោក Kenneth Shoji ដែលជាស្ថាបនិករបស់ % Arabica គឺចង់បង្កើតកាហ្វេ ដែលមានរសជាតិឈ្ងុយឆ្ងាញ់បំផុត ដូច្នេះលោកក៏បានវិនិយោគ​ទៅលើកសិដ្ឋានកាហ្វេ​ផ្ទាល់ខ្លួន​នៅរដ្ឋហាវ៉ៃ។

គុណភាពគ្រាប់កាហ្វេ និងរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃកាហ្វេនេះ​បានល្បីល្បាញ​ និង​រីកសុះសាយរហូតដល់បច្ចុប្បន្ន ។សព្វថ្ងៃនេះ % Arabica មានហាងកាហ្វេរបស់ខ្លួនចំនួន ៤៦ នៅទូទាំងពិភពលោក។

បេសកកម្មរបស់លោក គឺអភិវឌ្ឍន៍ % Arabica ដើម្បីឆ្លងកាត់ដែនដី និងវប្បធម៌ចម្រុះរបស់ពិភពលោក ដូចនេះអ្នកឆុងកាហ្វេវ័យក្មេងអាចមើលឃើញពិភពលោកតាមរយៈកាហ្វេ។

រសជាតិដែលពេញនិយមបំផុតប្រចាំហាងមានដូចជា៖ Cafe Latte និង Matcha Latte មានទាំងក្តៅ​ និង​ត្រជាក់​ ទៅ​តាមជម្រើសរបស់អតិថិជន ។លោកអ្នកអាចជ្រើសរើសយកការលាយគ្រាប់កាហ្វេ ឬគ្រាប់​កាហ្វេ​ដើម​របស់ % Arabica ក៏បានសម្រាប់កំណត់រសជាតិកាហ្វេរបស់លោកអ្នក។
សម្រាប់អតិថិជន ដែលមិនចូលចិត្តទទួលទានរសជាតិកាហ្វេ គឺហាង % Arabica ក៏មានលក់ទឹកក្រូចឆ្មារ​ដែលឆុងដោយប្រើទឹកធម្មតា ឬទឹកកាបូណាត​ទៅតាមចំណូលចិត្តរបស់​អតិថិជន។

អតិថិជនរបស់កាហ្វេ % Arabica អាចជាវគ្រាប់កាហ្វេលីងថ្មីៗដែលលីងដោយម៉ាស៊ីនផ្ទាល់របស់ហាង មិនត្រឹមតែប៉ុណ្ណោះ អតិថិជនក៏អាចជាវនូវផលិតផលមានម៉ាកសញ្ញាប្រចាំហាងផ្សេងៗទៀត ជាច្រើនដូចជា​ កែវ ស្បែកជើង កាបូប និងឆ័ត្រ​ផងដែរ។

សូមស្វែងយល់ពីពិភពលោកដែលយើងកំពុងរស់នៅ កំណត់គោលដៅក្នុងជីវិត ហើយរីករាយនឹងពេលវេលាល្អៗ ជាមួយកាហ្វេដ៏ឈ្ងុយឆ្ងាញ់មួយកែវ !!!