(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឲ្យដំណើរការជាផ្លូវការ មជ្ឍមណ្ឌលផ្តល់ព័ត៌មានរួម (CALL CENTER) និងបណ្តាញលេខទូរស័ព្ទ ទំនាក់ទំនងបន្ទាន់ (HOTLINE) សម្រាប់សាកសួរព័ត៌មានពាក់ព័ន្ធ នឹងការផ្តល់សេវាបុគ្គលិក និងកិច្ចការផ្សេងៗ។ នេះជាបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា ការដាក់ឲ្យដំណើរការនេះ ក្នុងគោលបំណងផ្តល់ភាពងាយស្រួលបន្ថែម ក្នុងការទំនាក់ទំនងសាកសួរព័ត៌មាន ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ដែលជាសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាព័ត៌មាននានា ពាក់ព័ន្ធការផ្តល់សេវាបុគ្គលិក ដែលជាសមត្ថកិច្ចរបស់នាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកិច្ចការងារផ្សេងៗទៀត៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច ដែលមានខ្លឹមសារទាំងស្រុង៖