(ភ្នំពេញ)៖ ស្ត្រីជាកសិករក្រីក្រម្នាក់ រស់នៅខេត្តកំពង់ស្ពឺ មានសំណាងបានឈ្នះរង្វាន់១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ។

ស្ត្រីដែលមានសំណាងម្នាក់នេះមានឈ្នោះ វេ សុខនី អាយុ ៣០ឆ្នាំ រស់នៅភូមិព្រៃស្មាច់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុនចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់លំនៅឋានផ្ទាល់ដែលស្ថិតនៅទីតាំងភូមិសាស្ត្រខាងលើនេះ អ្នកស្រី វ៉េ សុខនី បានរៀបរាប់ប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះបើនិយាយពីកម្រិតជីវភាពគ្រួសារ គឺមានភាពលំបាកខ្លាំង ព្រោះគ្មានមុខរបរអ្វីក្រៅពីស៊ីឈ្នួលធ្វើស្រែឱ្យគេតែប៉ុណ្ណោះ។

អ្នកស្រីបានបន្តឱ្យដឹងទៀតថា សម្រាប់មុខរបរសព្វថ្ងៃនេះគឺគ្មានអ្វីឱ្យប្រាកដនោះទេ ជួនកាលស៊ីឈ្នួលដកស្មៅ ជួនកាលស៊ីឈ្នួលច្រូតស្រូវ ឬធ្វើការងារផ្សេងៗទៀតដោយប្រើកម្លាំងកាយទាំងអស់។

ដោយឡែកសម្រាប់ការឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នៅពេនេះ គឺជារឿងដែលរំភើបជាទីបំផុត ។ អ្នកស្រីបានបញ្ជាក់ថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីត្រឡប់មកពីស៊ីឈ្នួលច្រូតស្រូវឱ្យអ្នកភូមិរួច ក៏ត្រឡប់មកផ្ទះវិញ ដោយទិញភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវចំនួនមួយកំប៉ុងពីអ្នកលក់នៅក្បែរផ្ទះទទួលទាន លុះពេលគាស់ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀល នៅនឹងក្រវិលកំប៉ុងតែម្ដង។

ដំបូងឡើងយ អ្នកស្រីមិនគិតថាជារង្វាន់១០០លានរៀលនោះទេ ព្រោះមិនចេះអក្សរ ហើយក៏យកឱ្យគេជួយមើល ទើបដឹងថា ឈ្នះរង្វាន់១០០លានរៀល ពិតប្រាកដមែន ហើយក៏ទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតែម្ដង ។

អ្នកស្រីបានបញ្ជាក់ថា ក្រោយពីទទួលបានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ នឹងយកមួយចំនួនទៅសងបំណុលគេ និងទិញដីស្រែខ្លះ ហើយនៅសល់ប៉ុន្មានទុកសង់ផ្ទះសម្រាប់ស្នាក់នៅឱ្យបានសមរម្យ និងបង្កើតអាជីវកម្មដើម្បីទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត ។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធ ១០០លានរៀល កើនឡើងដល់ ១០០រង្វាន់, បន្ថែមទឹកប្រាក់ចំនួន ១០លានរៀល ចំនួន១០០រង្វាន់, ម៉ូតូ HONDA Dream កើនឡើងដល់ ១០០រង្វាន់, ទូរស័ព្ទដៃ iPhone កើនឡើងដល់ ១០០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កំប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ។

សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ៕