(ហាណូយ-វៀតណាម)៖ បន្ទាប់ពីបានចូលរួមក្នុងជំនួបត្រីភាគី រដ្ឋមន្ត្រីការពារជាតិកម្ពុជា វៀតណាម ឡាវរួចមក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ៧៥ឆ្នាំ ថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម នៅក្នុងទីក្រុងហាណូយ។

អញ្ជើញអមដំណើរសម្ដេចពិជ័យសេនា ទៀ បាញ់ នាឱកាសនោះដែរមាន នាយឧត្តមសេនីយ៍ ឥត សារ៉ាត់, នាយឧត្តមសេនីយ៍ សៅ សុខា, នាយឧត្តមសេនីយ៍ ប៊ុន លើត, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ, នាយឧត្តមនាវី ទៀ វិញ, នាយឧត្តមសេនីយ៍ សឹង សំណាង, នាយឧត្តមសេនីយ៍ មាស សាវ៉ន, នាយឧត្តមសេនីយ៍ ចៅ ភិរុណ, ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា, ឧត្តមសេនីយ៍ឯក លី កុសល និងឧត្តមសេនីយ៍ឯក ជា វណ្ណា។

ថ្លែងក្នុងពិធីលឹកខួបអនុស្សាវរីយ៍៧៥ឆ្នាំ ថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម នាឱកាសនោះលោក ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្ត្រី នៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាម បានថ្លែងថា ឆ្លងកាត់អស់រយៈពេល៧៥ កងទ័ពប្រជាជនវៀតណាមជានិច្ចកាល មានភាពក្លាហាន ជាមួយកងទ័ពបដិវត្តន៍ ដែលកើតចេញពីប្រជាជន ដើម្បីប្រជាជនត្រូវតែប្រយុទ្ធដែលនេះ ជាកម្លាំងនយោបាយមួយយ៉ាងពិសេស កម្លាំងប្ដេជ្ញាប្រយុទ្ធស្មោះត្រង់ជឿទុកចិត្តរបស់បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់ទៀតថា ប្រទេសវៀតណាម គឺជាប្រទេសមួយដែលបានឆ្លងកាត់ការធ្វើសង្គ្រាម ប្រយុទ្ធប្រឆាំង នៃការឈ្លានពាន ជាមួយនឹងការបាត់បង់ជាច្រើននៃការពលីជីវិត។ ដូច្នេះច្រើនជាងនរណាទាំងអស់ ប្រជាជនវៀតណាមជានិច្ចកាល មានសេចក្តីប្រាថ្នា និងយល់ច្បាស់អំពីតម្លៃ នៃសន្តិភាព ឯករាជ្យ សេរីភាព។ ភារកិច្ចមួយក្នុងចំណោមភារកិច្ចដ៏សំខាន់ ក្នុងសន្តិភាព របស់វិស័យការពារជាតិវៀតណាម គឺការការពាររហ័ស និងទប់ស្កាត់ហានិភ័យសង្គ្រាម។

លោក ង្វៀន ស៊ុនហ្វុក បានបន្ថែមទៀតថា ការកសាងឡើងវិស័យការពារជាតិជូនប្រជាជនរឹងនាំ ជាមួយនឹងស្នូលកម្លាំងរួបរួមរបស់កងទ័ពប្រជាជនវៀតណាម គឺជាគោលនយោបាយរបស់ប្រទេសវៀតណាម ដើម្បីអនុវត្តជ័យជម្នះភារកិច្ច ដ៏មានសារៈសំខាន់នេះ ថែរក្សាបរិស្ថានសន្តិភាព ស្ថេរភាព ដើម្បីប្រទេសជាតិរីកចម្រើន។

លោក ង្វៀន ស៊ុនហ្វុក បានសង្កត់ធ្ងន់ថា ប្រជាជនវៀតណាម ជាមួយនឹងប្រពៃណីដ៏អង់អាចក្លាហាន ឆន្ទៈអត់ធន់ ដែលមិនអាចបំភ្លេចបាន ក្នុងប្រវត្តិសាស្ត្រ កសាងប្រទេស និងការពារប្រទេសនឹងបន្តឲ្យមានភាពរីកចម្រើន ក្នុងយុគសម័យទំនើប៕